អាមេរិកចង់ឱ្យអ៊ុយក្រែនដកខ្លួនពីតំបន់ដុនបាស់ ហើយបង្កើត «តំបន់សេដ្ឋកិច្ចពិសេស»
បរទេស ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក…
បរទេស ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក…
បរទេស ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានថ្លែងថា សហរដ្ឋអាមេរិកបានស្នើអ៊ុយក្រែនដកខ្លួនចេញពីតំបន់ដុនបាស់ (Donetsk) ភាគខាងកើតដែលខ្លួនកំពុងគ្រប់គ្រងបច្ចុប្បន្ន ហើយបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ការថ្លែងនេះ កើតឡើងបន្ទាប់ពីសកម្មភាពការទូតកម្រិតខ្ពស់ជាច្រើនសប្តាហ៍ បានឃើញផែនការសន្តិភាពជាច្រើនត្រូវបានរៀបចំ កែប្រែ និងកែសម្រួល ដោយអាមេរិក អ៊ុយក្រែន រុស្ស៊ី និងមេដឹកនាំអឺរ៉ុប។ លោក ហ្សេលេនស្គី បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ស្ងប់ស្ងាត់មួយទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១១ ខែធ្នូ ថា ជំហានចុងក្រោយគឺពិបាកបំផុត អ្វីៗអាចដួលរលំដោយសារហេតុផលជាច្រើន។ រុស្ស៊ីទាមទារឱ្យអ៊ុយក្រែនលះបង់ការគ្រប់គ្រងប្រហែល ៣០% នៃតំបន់ដុនបាស់ភាគខាងកើត ដែលខ្លួន កំពុងកាន់កាប់ ហើយនោះជាអ្វីដែលអ៊ុយក្រែនបានបដិសេធទាំងលើគោលការណ៍ ព្រោះខ្លាចថា វានឹងអនុញ្ញាតឱ្យរុស្ស៊ីមានជើងព្រួលសម្រាប់ការឈ្លានពានពេលអនាគត។
លោក ហ្សេលេនស្គី បានបន្តថា អាមេរិកឥឡូវនេះ កំពុងប្រមើរមើលដំណោះស្រាយមួយ ដែលនឹងឃើញកងកម្លាំងអ៊ុយក្រែនដកថយចេញពីផ្នែកខ្លះនៃតំបន់ដុនបាស់ ហើយកងកម្លាំងរុស្ស៊ីប្តេជ្ញាមិនរុលទៅមុខចូលទៅក្នុងទឹកដីនោះទេ។ លោកបាននិយាយថា តំបន់នេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ឬ តំបន់គ្មានយោធា។ ទោះយ៉ាងណាគ៏ដោយ លោកបានកត់សម្គាល់ថា វាមិនយុត្តិធម៌សម្រាប់ប្រជាជនអ៊ុយក្រែនក្នុងការដកថយដោយឯកតោភាគីនោះទេ ហើយរុស្ស៊ីក៏គួរតែដកថយឆ្ងាយដូចគ្នាដែរ។
លោកបានចោទជាសំនួរថា តើមានអ្វីនឹងអាចរារាំងរុស្ស៊ីពីការរុលទៅមុខ? ឬពីការជ្រៀតចូលដោយក្លែងបន្លំជាជនស៊ីវិល? លោកបានបន្តថា ទាំងនេះជាការព្រួយបារម្ភយ៉ាងខ្លាំង ហើយអ៊ុយក្រែនប្រហែលជាមិនទទួលយកសំណើនេះ ទោះបីជាលោកបានបើកភ្លើងខៀវឱ្យមានការបោះឆ្នោត ឬការធ្វើប្រជាមតិដើម្បីផ្តល់ជម្រើសដល់ប្រជាជនអ៊ុយក្រែនយ៉ាងណាក៏ដោយ។
លោកបានទទួលស្គាល់ថា ការប្រយុទ្ធគ្នានឹងបន្ត ហើយអាចនឹងកំណត់អនាគតនៃការចរចា។ «ភាគច្រើនអាស្រ័យលើយោធារបស់យើង អ្វីដែលពួកគេអាចកាន់កាប់បាន កន្លែងដែលពួកគេអាចបញ្ឈប់សត្រូវ និងអ្វីដែលពួកគេអាចបំផ្លាញ»។ នេះបើតាមការលើកឡើងរបស់លោកហ្សេលេនស្គី៕ ប្រភព ៖ BBC


ចែករំលែកព័តមាននេះ