ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​អំ​ពូ​ល​​សូ​ឡាជាង៣០០ដើម តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​បង្ការ​សកម្មភាព​មិន​ប្រក្រតី​ផ្សេង​ៗ

3 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ ពី​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង អាជ្ញាធរ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ដំឡើង​អំ​ពូ​ល​ភ្លើង​សូ​ឡា ចំនួន​៣៣០​ដើម…

ខេត្ត​ព្រៃវែង ៖ ក្រោម​ការ​ចង្អុលបង្ហាញ ពី​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង អាជ្ញាធរ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ដំឡើង​អំ​ពូ​ល​ភ្លើង​សូ​ឡា ចំនួន​៣៣០​ដើម ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុងស្រុក ដើម្បី​បង្កើន​សោភ័ណ​ភាព​ផង និង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ងាយស្រួល​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ផង​។

លោក ហៃ សំណាង អភិបាលស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ការ​ដំឡើង​អំ​ពូ​ល​សូ​ឡា​នៅ​តាម​ដងផ្លូវ​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​ភូមិ​ឃុំ​មាន​ពន្លឺ​ចែងចាំង​នៅ​ពេល​រាត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ “​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​” ផង​ដែរ​។

លោក​អភិបាលស្រុក​បាន​បន្ត​ថា ពេល​ដែល​ដងផ្លូវ​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់ វា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​កំ​រឹត ដោយសារ​អ្នកបើកបរ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើលផ្លូវ និង​ជួយ​បង្ការ​សកម្មភាព​មិន​ប្រក្រតី​ផ្សេង​ៗ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ពេល​ធ្វើ​ដំណើរ​យប់​អា​ធ្រា​ត្រ​។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ក៏​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ស្រុក ដោយ​ពួក​គាត់​បាន​បញ្ជាក់​ថា ពី​មុន​តាម​ផ្លូវ​ងងឹត​ណាស់​ពេល​យប់ ពេល​ទៅ​ណា​ម្តង​ៗ ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​សុវត្ថិភាព ប៉ុន្តែ​ពេល​នេះ តាម​ផ្លូវ​មាន​ភ្លើង​ភ្លឺ​ច្បាស់ ពួក​គាត់​ធ្វើ​ដំណើរ​ក៏​មាន​ភាព​កក់ក្តៅ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ