ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ចាយ​ជិត​១០​ម៉ឺន​ដុល្លារ​មួយ​ថ្ងៃ ជួល​មេធាវី​ការពារ​ក្តី​ប្រឆាំង​ការ​ចោទ​របស់ EPL

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​នៅ​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់ English Premier League ជា​ច្រើន បាន​គាំទ្រ​ការ​ទម្លាក់​

អង់គ្លេស ៖ ក្លិប​នៅ​ក្នុង​ក្រប​ខណ្ឌ​បាល់ទាត់ English Premier League ជា​ច្រើន បាន​គាំទ្រ​ការ​ទម្លាក់​ក្រុម​មេឃ​ខៀវ Manchester City ចេញពី​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​៩​រដូវ​កាល កន្លង​មកនេះ ខណៈ City បច្ចុប្បន្ន​កំពុង​ចាយ​លុយ​ដ៏​សន្ធឹកសន្ធាប់ ចំណាយ​លើ​មេធាវី​កំពូល​ការពារ​ក្តី​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​ប្រភព Sky Sports ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣​។ គួររំលឹកថា រឿង​ធំ​! Man City ប្រឈម​កាត់​ចេញពី Premier League ក្រោយ​រក​ឃើញ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ

ក្លិប Man City បាន​ចេញ​សេចក្តី​ប្រកាស​មួយ កាលពី​ថ្ងៃ​ទី​០៦ កុម្ភៈ ថា ពួក​គេ​មានការ​ភ្ញាក់ផ្អើល ដែល​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ក្រប​ខណ្ឌ Premier League ជាមួយនឹង​ការ​រំលោភ​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​ជាង​១០០​លើក ដែល​គិត​ចាប់តាំងពី​រដូវ​កាល ២០០៩-១០ ដល់ ២០១៧-១៨ ។

ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ក្រប​ខណ្ឌ Premier League ក្នុង​កាលៈទេសៈ​ទាំងនេះ Man City ប្រឈម​នឹង​ទោសទណ្ឌ​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​ការ​កាត់​ចេញពី​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ហើយ​ការ​ឈ្នះ​តំណែង​ជើងឯក Premier League កន្លង​មក ក៏​នឹង​អាច​ដកហូត​ឱ្យទៅ​កាន់​ក្រុម​រងជើង​ឯក​ផង​ដែរ​។ ជាមួយ​គ្នា​នោះ ក៏​រួម​មាន​ទាំង​ការ​ពិន័យ​ជា​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ​។

ប្រភព​សិ្ន​ត​ជាមួយនឹង​រឿង​នេះ បាន​បញ្ជាក់​ថា នឹង​មិន​មានការ​អាណិតអាសូរ​ណាមួយ​សម្រាប់ Man City នោះ​ទេ ដែល​បាន​ឈ្នះ​ជើងឯក Premier League ៦​សម័យកាល​ក្នុង​រយៈពេល ១១​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​ពិតប្រាកដ​មែន ដែល​បច្ចុប្បន្ន​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មការ​ឯករាជ្យ ដែល​ត្រូវ​បាន​បង្កើត​ឡើង​។

លោក Lord Pannick មេធាវី​ដ៏​ល្បីឈ្មោះ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​កំណត់​ជា​មេធាវី​ការពារ​សម្រាប់ Man City ម្តងទៀត ខណៈ​ដែល​មេធាវី​រូប​នេះ ក៏​បានការ​ពារ​ក្តី​របស់​ពួក​គេ នៅ​ក្នុង​បណ្តឹងឧទ្ធរណ៍​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ពាក់ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់ FFP នៅ​ឯ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) កាលពី​ឆ្នាំ ២០២០​។

បើ​យោង​តាម​របាយការណ៍​ពី​ទស្សនាវដ្តី The Lawyer បាន​អះអាង​ថា លោក Lord Pannick បាន​គិតថ្លៃ​រហូត​ដល់ ៨​ម៉ឺន​ផោន ស្មើនឹង​ប្រមាណ ៩៦,០០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ សម្រាប់​សេវាកម្ម​របស់​មេធាវី​កំពូល​រូប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ