ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC បង្ហាញ​អារម្មណ៍​រន្ធ.ត់ ចំពោះ​ការ​បាត់បង់​អត្ត​ព​លិ​ក​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

1 ឆ្នាំ មុន

ស្វី​ស ៖ លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​បង្ហាញ​អារម្មណ៍​

ស្វី​ស ៖ លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​បង្ហាញ​អារម្មណ៍​រន្ធ.ត់ និង​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​អ្នក​បាត់បង់​ជីវិត នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​តួ​ក​គី និង​ស៊ី​រី ដែល​នៅ​ជិតខាង​គ្នា ដោយ​និយាយ​ថា ចលនា​អូ​ឡាំ​ពិ​ក​នឹង​គាំទ្រ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Inside The Games ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ កន្លង​ទៅ​ ។

លោក​ Thomas Bach

លោក Bach បាន​កត់​សម្គាល់ថា ស្ថានភាព​នេះ គឺជា​សោកនាដកម្ម ដោយសារ​ជន​រង​គ្រោះ​មួយ​ចំនួន ជា​អត្ត​ព​លិ​ក​វ័យក្មេង​។ លោក​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​វា​គឺជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល IOC បានដឹង​ពី​ការ​បាត់​បង់ជីវិត និង​ការ​បំផ្លិចបំផ្លាញ ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី ដែល​វា.យប្រហារ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួ​ក​គី និង​ស៊ី​រី​។ អារម្មណ៍​យើង មាន​ចំពោះ​គ្រប់​ក្រុម​គ្រួសារ​របស់​អត្ត​ព​លិ​ក ដែល​បាន​ស្លា.ប់ ឬ​អ្នក​ទទួលផល​ប៉ះពាល់​ទាំងអស់ ខណៈ​ពួក​គេ​កំពុង​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​»​។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា «​ស្ថានការណ៍​នៃ​គ្រោះ​ធម្មជាតិ​នេះ កាន់តែ​សោកនាដកម្ម​ជាង​នេះ​ទៅ​ទៀត ព្រោះ​មាន​អត្ត​ព​លិ​ក​វ័យក្មេង​មួយ​ចំនួន​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ ចលនា​អូ​ឡាំ​ពិ​កបាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ក្នុង​គ្រប់​មធ្យោបាយ​ដែល​យើង​អាច​ធ្វើ​បាន ដោយសារ​កីឡា​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សហគមន៍​ឡើង​វិញ និង​ជួយ​ប្រជាជន​ធ្វើ​ឱ្យ​ជីវិត​ពួក​គេ​មាន​លក្ខណៈ​ល្អជា​ធម្មតា​វិញ​»​។

ខ្សែបម្រើ​ស្លាប Christian Atsu អតីត​កីឡាករ​ក្រុម Chelsea និង Newcastle United

លោក Mehmet Kasapoğlu រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​របស់​តួ​ក​គី បាន​ផ្អាក​សកម្មភាព​កីឡា​ទាំងអស់​នៅ​ក្នុង​ប្រទេស រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​ទៀត បន្ទាប់​ពី​ការ​រញ្ជួយ​ដី​បាន​វា.យ​ប្រហារ​ខេត្ត Kahramanmaras ភាគ​ខាងត្បូង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៦ កុម្ភៈ កន្លង​ទៅ​។ ទិន្នន័យ​ចុង​ក្រោយ​របស់​សារព័ត៌មាន BBC នៅ​រសៀល​​ថ្ងៃ​ទី​០៧ កុម្ភៈ (​កាលបរិច្ឆេទ​នៅ​កម្ពុជា​) បាន​បង្ហាញ​ថា អ្នក​ស្លា.ប់​កើនឡើង​ច្រើន​ជាង ៤,៨០០​នាក់ និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក និង​រង​របួស​នៅ​ក្នុង​ប្រទេស​តួ​ក​គី និង​ស៊ី​រី ដែល​នៅ​ជិតខាង​គ្នា ដោយសារ​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ​។

ប្រភព​ពី​គេហទំព័រ Inside The Games បាន​រាយការណ៍​ត្រួស​ៗ អំពី​អត្ត​ព​លិ​ក​ដែល​រង​គ្រោះ​មាន​ដូច​ជា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម ក្រុម​ជម្រើសជាតិ​ស៊ី​រី លោក Nader Joukhadar ត្រូវ​បាន​រាយការណ៍​ថា ស្លា.ប់​ជាមួយនឹង​កូនប្រុស​របស់​គាត់​។ ចំណែក​អ្នកចាំទី​ជនជាតិ​តួ​ក​គី Ahmet Eyüp Türkaslan ដែល​លេង​ឱ្យ​ក្លិប Yeni Malatyaspor ស្ថិត​ក្រោម​គំនរ​បាក់បែក​។

ខ្សែបម្រើ​ស្លាប​ជម្រើសជាតិ​ហ្គា​ណា Christian Atsu ដែល​ធ្លាប់​ប្រកប​អាជីព​នៅ English Premier League បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Hatayspor នៅ​លី​គ​កំពូល​តួ​ក​គី បាន​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក ប៉ុន្តែ​នៅ​មាន​ជី​វីត និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ទោះបី​ស្ថានភាព​របស់​គាត់​មិន​ទាន់​ដឹង​ច្បាស់​យ៉ាងណា​ក៏​ដោយ​។ កីឡាករ​រូប​នេះ បាន​ជាប់​ជាមួយ​លោក Taner Savut នាយក​ផ្នែក​កីឡា​ក្លិប Hatayspor ដែល​ស្ថានភាព នៅ​មិន​ទាន់​ដឹង​ដូច​គ្នា​។

កីឡាករ​ជន​ពិការ​អ៊ី​រ៉​ង់​៣​នាក់ និង​កា​មេ​រូ​ន​មួយ​រូប ដែល​កំពុង​លេង​ក្នុង​ប្រទេស​តួ​ក​គី ក៏​ត្រូវ​បាន​រាយការណ៍​ថា ស្លា.ប់​ផង​ដែរ​។ គេ​ជឿ​ថា នៅ​មាន​អត្ត​ព​លិ​ក​ជា​ច្រើន​អ្នក​ផ្សេង ជា​ពិសេស​អត្ត​ព​លិ​ក​វ័យក្មេង ដែល​រង​គ្រោះ​ក្នុង​សោ​កនាដ​កម្ម​ដ៏​រន្ធ.ត់​នេះ​។

សោកនាដកម្ម​ដ៏​រន្ធ.ត់​​ខាងលើ​នេះ អត្ត​ព​លិ​ក និង​បុគ្គល​ល្បីល្បាញ រួម​ទាំង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន នៅ​ទូ​ទាំង​ពិភពលោក បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​ដ៏​រន្ធ.ត់​មួយ​នេះ ហើយ​អ្នកខ្លះ​ក្នុង​ចំណោម​ពួក​គេ ថែម​ទាំង​បាន​ស្នើ​សុំ​ជំនួយ សម្រាប់​ជន​រង​គ្រោះ​ទាំងអស់​ផង​ដែរ​៕

សូមរំលឹកឡើងវិញថា ៖

រញ្ជួយ​ដី​ដ៏​ខ្លាំង​៧,៨​រី​ស្ទ័​រ វា​.​យ​ប្រហារ​តួ​ក​គី​ក្បែរ​ស៊ី​រី

ចំនួន​អ្នក​ស្លា​.​ប់​កើន​ដល់​ជាង​៣.៦០០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​តួ​ក​គី និង​ស៊ី​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ