ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់សកល​រៀបចំ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ផ្សារ​ភ្ជាប់​មូលនិធិ​ជួយ​វី​រៈ​កងទ័ព និង​ជនភៀស​សឹក

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ២០២៥ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ឯកឧត្ដម…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ២០២៥ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

ឯកឧត្ដម ប៊ុ​យ សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធកីឡា​ប្រដាល់សកល​កម្ពុជា បញ្ជាក់​ថា អ្វី​ដែលសំខាន់​ពីលើ​ការ​រៀបចំ​ការ​ប្រកួត​ទៅ​ទៀត​នោះគឺ​សហព័ន្ធ​បាន​បង្កើត​មូលនិធិ​ដើម្បី​ជួយ​ដល់វី​រៈ​កងទ័ព និង​ប្រជា​ជនភៀសសឹក​ខ្មែរ​ដែលរង​ទុក្ខ​ដោយ​ការ​ឈ្លានពាន​យ៉ាង​អយុត្តិធម៌​ពីទាហាន​ថៃ ។ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ សហព័ន្ធ​បាន​ដាក់​លក់​អាវ​របស់​សហព័ន្ធ​ដល់​មហាជន ហើយ​នៅ​ថ្ងៃ​ប្រកួត​ក៏​នឹង​មានការ​លក់​ដូច​គ្នា​។

ចំពោះ​ថវិកា​ដែល​ទទួល​បាន​នឹង​ត្រូវ​បង្វែរ​ចូល​ជា​មូលនិធិ​ដល់​វី​រៈ​កងទ័ព និង​ប្រជា​ជនភៀសសឹក​។
មិនតែប៉ុណ្ណោះ មហាជន​អាច​ចូលរួម​ជា​ថវិកា​បាន​តាម​រយៈ QR Code របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។

ទាក់ទង​ទៅ​នឹង​ការ​មិន​ពន្យារពេល​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ឯកឧត្ដម ប៊ុ​យ សុ​ភ័​ណ្ឌ
សង្កត់ធ្ងន់​ថា គឺ​ដើម្បី​យក​ឱកាស​រៀបចំ​ជា​មូលនិ​ធិ និង​ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ចំណោម
ប្រជាជន​ខ្មែរ​ទាំងអស់ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្ដម ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ជួយ​ជា​ភេសជ្ជៈ​ដល់​មូលនិធិ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​។

ជុំវិញ​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​ជើងឯក​ថ្នាក់​ជាតិ​នេះ​វិញ សហព័ន្ធ​បាន​បន្ថែម​នូវ​វិ​ញ្ញា
សា​ថ្នាល និង​បង្កើន​ចំនួន​ប្រភេទ​ទម្ងន់ គឺ​ចាប់ពី​អាយុ​១៦​ឆ្នាំ​ចុះ និង​វិញ្ញាសា​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ក៏​ដូច​ជា​វិញ្ញាសា​នារី តែ​មិន​កំណត់​អាយុ​ដូច​កីឡាករ​ឡើយ ។ សហព័ន្ធ​ក៏​បាន​បន្ថែម​ប្រភេទ​ទម្ងន់​១៣​គីឡូក្រាម ដើម្បី​លើកកម្ពស់​ដល់​ការ​អភិវឌ្ឍ​យុវជន​ថ្នាល​ឆ្ពោះទៅ​ឆ្នាំ​២០៣១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​។ ទន្ទឹម​នឹង​នេះ ការ​ចូលរួម​ពី​ក្លិប និង​កីឡាករ កីឡាការិនី មាន​ចំនួន​ច្រើន​ជាង​មុន គឺ​មាន​២៥​ក្លិប និង​កីឡាករ កីឡាការិនី​ជាង​២០០​នាក់​។

កំណើន​ដ៏​ខ្លាំង​នេះ​ត្រូវ​បាន​ឯកឧត្ដម​ប្រធាន​សហព័ន្ធ​ចាត់​ទុក​ថា ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ ទោះបីជា​ក្លិប និង​កីឡាករ កីឡាការិនី​មួយ​ចំនួន​ដែល​មក​ពី​ខេត្ត​កំពុង​រង​ការ​ឈ្លានពាន​ពី​ទាហាន​សៀម បាន​ខកខាន​ចូលរួម​ក៏​ដោយ​។ នេះ​ជា​ការ​រីក​ចម្រើន​បន្ថែម​របស់​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ