ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន​​១រូប បាន​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ប្រចាំ​ទ្វីប

1 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ កីឡាករ​ប្រដាល់សកល​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន Abdulla Rajapov ទទួល​បាន​ត្រឹម​

ទីក្រុង​បាងកក ៖ កីឡាករ​ប្រដាល់សកល​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន Abdulla Rajapov ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ប្រដាល់​ជើងឯក​ទ្វីបអាស៊ី ASBC Asian U22 Boxing Championships 2023 បន្ទាប់​ពី​នាំ​ទង់ជាតិ​កម្ពុជា​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​យុវជន​ប្រចាំ​ទ្វី​នេះ​លើក​ដំបូង​។ គួររំលឹកថា អ្នក​ប្រដាល់​១​រូប សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា ដោយ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ទ្វីប

ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កីឡាករ​កម្ពុជា Abdulla Rajapov បាន​បរាជ័យ​លទ្ធផល ៥​ទឹក​ទល់​នឹង​សូន្យ ជាមួយ​កីឡាករ​អន្តរជាតិ​អ៊ូ​ស​បេ​គី​ស្ថាន Tokhirov Nusratbek ក្នុង​វគ្គ​ដណ្ដើម​មេដាយមាស លើ​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម ប្រដាល់​សាកល​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ ASBC Asian U22 Boxing Championships 2023 កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៃ​ទីក្រុង​បាំង​កក​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​មុន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​មេដាយ​ប្រាក់​នេះ កីឡាករ​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន Abdulla Rajapov បាន​ឈ្នះ​កីឡាករ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន Toktuson Uulu Bakyt ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​ឈ្នះ​ពិន្ទុ ៣​ទឹក​ទល់​នឹង​មួយ​ទឹក​ផង​ដែរ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ CAMSOC នេះ​ជា​លើក​ទី​២ ហើយ​សម្រាប់​កីឡាករ Abdulla Rajapov ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ខណៈ​លើក​ទី​១ កាលពី​ឆ្នាំ​២០២០ កីឡាករ​រូប​នេះ​ក៏​បាន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ដូច​គ្នា​ដែរ នៅ​ប្រទេស ហ្ស៊​ក​ដា​នី ដោយ​កាលនោះ​បាន​ធ្លាក់​ត្រឹម​វគ្គ​១/៤ បន្ទាប់​ពី​ឈ្នះ​ជុំ​ដំបូង​លើ​កីឡាករ​កូរ៉េ​ខាងត្បូង​៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ