ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សម្បត្តិ ទទួល​ការ​ណាត់ជួប​កីឡាករ​ជើង​ខ្លាំង​មក​ពី​បារាំង​នៅ​លើ​សង្វៀន​CNC

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ល្បីឈ្មោះ​រហស្សនាម​ក្របីព្រៃ​ពេជ្រ សម្បត្តិ បានទទួល​ការ​ណាត់ជួប​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជាម្ចាស់​ខ្សែក្រវាត់​ពី​ប្រទេស​បារាំង MOHHAMADJAVAD នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC នៅ​ថ្ងៃ​ទី​៦ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ល្បីឈ្មោះ​រហស្សនាម​ក្របីព្រៃ​ពេជ្រ សម្បត្តិ បានទទួល​ការ​ណាត់ជួប​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​ជាម្ចាស់​ខ្សែក្រវាត់​ពី​ប្រទេស​បារាំង MOHHAMAD
JAVAD នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៥ ស្អែក​នេះ​។

អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍ CNC​បាន​ទម្លាយ​ថា កីឡាករ​MOHHAMAD
JAVAD គឺជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​កំពុង​ល្បីឈ្មោះ​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​ប្រទេស​បារាំង ។ ទោះបី​បច្ចុប្បន្ន​គេ​កំពុង​តែ​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ក្នុង​ដៃ ប៉ុន្តែ​គេ​មិន​ទាន់​អស់ចិត្ត​ចង់​ជួប​កីឡាករ​ពេជ្រ សម្បត្តិ ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​ដើម្បី​ប្រកួត​សាក​កម្លាំង​គ្នា​ម្ដង​។

សម្រាប់​ពេជ្រ សម្បត្តិ ចាញ់​តែ​កីឡាករ​សុខ ធី ម្នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​អត់​ទាន់​មាន​អ្នកណា​ផ្ដួល​​គេ​បាន​ឡើយ ។ ទាំង​កីឡាករ​បរទេស និង​កីឡាករ​ខ្មែរ​ដូច​គ្នា​សុទ្ធតែ​ធ្លាប់​ចាញ់​នៅ​ក្រោមកណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​ទេ​។​ទោះជា​យ៉ាងណា ការ​ត្រៀម​ប៉ះ​គ្នា​ជាមួយ​កីឡាករ​មក​ពី​ប្រទេសបារាំង​លើក​នេះ មិន​ទាន់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ទេ ព្រោះថា​ទាំង​សងខាង​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​ថែម​ទាំង​ជា​ម្ចាស់​ខ្សែក្រវាត់​ដូច​គ្នា​ទៀត​ផង​។

សម្រាប់​កីឡាករ​MOHHAMAD JAVAD​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​ក្បាច់​ប្រយុទ្ធ​នៅឡើយ ក្នុង​ពេល​ពេជ្រ សម្បត្តិ អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ដ៏​ជំនាញ​មួយ​រូប និង​មាន​កម្លាំង​ខ្លាំងពូកែ​វាយ​បុក​មិន​រា​ថយ​នោះ​ទេ​។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ បើ​ពេជ្រ សម្បត្តិ អាច​ផ្ដួល​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ទ្វីបអឺរ៉ុប​បាន​មែន នោះ​កេរ្តិ៍ឈ្មោះ​របស់​គេ​នឹង​កាន់តែ​ល្បី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ