ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​​១រូប សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា ​ដោយ​​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ទ្វីប

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​បាង​កក ​៖ កីឡាករ​ប្រដាល់សកល​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន Abdulla Rajapov បាន​នាំ​

ទីក្រុង​បាង​កក ​៖ កីឡាករ​ប្រដាល់សកល​កម្ពុជា​កាត់​អ៊ូ​ស​បេ​គី​ស្ថាន Abdulla Rajapov បាន​នាំ​ទង់ជាតិ​កម្ពុជា​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ការ​ប្រកួត​ប្រដាល់​ជើងឯក​ទ្វី​បអាស៊ី ASBC Asian U22 Boxing Championships 2023 ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាង​កក​។

ការ​នាំ​កំណត់​ត្រា​ថ្មី​នេះ​ជូន​កម្ពុជា បាន​កើតឡើង​ក្រោយ Rajapov ឈ្នះ​កីឡាករ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន Toktuson Uulu Bakyt ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​ឈ្នះ​ពិន្ទុ ៣​ទឹក​ទល់​នឹង​មួយ​ទឹក លើ​ប្រភេទ​ទម្ងន់ ៩២​គីឡូក្រាម កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៣ ខែមករា ឆ្នាំ​២០២៣ នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ​។

គូរ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កីឡាករ​កម្ពុជា Abdulla Rajapov គឺ​កីឡាករ​អន្តរជាតិ​អ៊ូ​ស​បេ​គី​ស្ថាន Tokhirov Nusratbek បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​យកឈ្នះ​កីឡាករ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដូច​គ្នា Bekzat Yerkhat លទ្ធផល ៥​ទឹក​ទល់​នឹង​សូន្យ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើងឯក​ប្រដាល់​សាកល​ជើងឯក​អាស៊ី​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ ASBC Asian U22 Boxing Championships 2023​។ វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កីឡាករ​កម្ពុជា Abdulla Rajapov ជាមួយ​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន Tokhirov Nusratbek នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែមករា ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង​២​រសៀល​តទៅ ដើម្បី​ដណ្ដើម​មេដាយមាស​។

នេះ​ជា​លើក​ទី​២ ហើយ​សម្រាប់​កីឡាករ Abdulla Rajapov ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ខណៈ​លើក​ទី​១ កាលពី​ឆ្នាំ​២០២០ កីឡាករ​រូប​នេះ​ក៏​បាន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ដូច​គ្នា​ដែរ នៅ​ប្រទេស ហ្ស៊​ក​ដា​នី ដោយ​កាលនោះ​បាន​ធ្លាក់​ត្រឹម​វគ្គ​១/៤ បន្ទាប់​ពី​ឈ្នះ​ជុំ​ដំបូង​លើ​កីឡាករ​កូរ៉េ​ខាងត្បូង​៕ (​ដោយ​៖ ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ