ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គោរព​វិន័យ និង​ក្រមសីលធម៌​ជា​គន្លឹះ​ដ៏​សំខាន់​របស់​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺ​ន​កីឡា បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ស្តី​ពី​វិន័យ…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ
ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា មជ្ឈមណ្ឌល​ជាតិ​ហ្វឹក
ហ្វឺ​ន​កីឡា បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ស្តី​ពី​វិន័យ និង​ក្រមសីលធម៌​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​៣៣ នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​១​ដល់ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា នេះ​ជា​វគ្គ​មួយ​ដែល​បំប៉ន​ស្មារតី បច្ចេកទេស​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវចិត្ត​ដល់​ប្រតិភូ​កីឡា​កម្ពុជា ។ យើង​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​និង​វិន័យ​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថភាព​ខ្ពស់​របស់​កីឡាករ​កីឡាការិនី ដែល​ទទួល​បាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​រួច​ហើយ​។ ឯកឧត្តម​ក៏​បាន​ដាស់តឿន​ទៅ​កាន់​ប្រតិភូ គ្រូបង្វឹក នូវ​យន្តការ​សំខាន់​ៗ រួម​មាន ការ​ចូលរួម​ជា​កិត្តិយស​តំណាង​មុខមាត់​កម្ពុជា ការ​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ពេល​ប្រកួត និង​ពេល​ត្រឡប់​មក​ទឹកដី​កំណើត​វិញ​។

ជា​ពិសេស​ការ​ជំរុញ​ឱ្យ​អត្ត​ព​លិ​ក​ដណ្តើម​ឱ្យ​បាន​នូវ​កិត្តិយស​ជូន​ជាតិ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​មួយ​នេះ​។
ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣៣ នឹង​ចាប់ផ្តើម​ប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​នោះ​ម្ចាស់ផ្ទះ​ថៃ បាន​ដាក់​៥០​ប្រភេទ​កីឡា​លើ​៥៧៤​វិញ្ញាសា​ដើម្បី​ឱ្យ​អត្ត​ព​លិ​ក​ទាំងអស់​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រតិភូ​គ្រូបង្វឹក​អត្តព​លិ​ក​ទាំង​១២​ប្រភេទ​កីឡា​ដែល​បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ខាងលើ​នេះ​រួម​មាន អត្តពលកម្ម​, ហែល​ទឹក​, ជិះសេះ​, គុន​ដាវ​, ជឺ​ជិត​ស៊ូ​, បាល់ទាត់លើ​តុ​, កីឡា​អេ​ឡិច​ត្រូ​និក​, ម៉ូតូ​ទឹក​, កាយសម្ព័ន្ធ​,ឃី​ក​បុក​ស៊ី​ង​, ទ្រី​យ៉ា​ត្លុង និង​តេ​ក្វា​ន់​ដូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ