ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​ចម្លើយ​សារភាព​របស់​ប្រពន្ធ​ និង​ឃា.តករ​ជុំវិញករណី​ប្រល័យជីវិតប្តី នៅស្រុកកៀនស្វាយ​

2 អាទិត្យ មុន
  • កណ្តាល

ខេត្ដកណ្ដាល ៖ ខាងក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត​ស្តី​ពី​សមត្ត​កិច្ច សហការ បើក​ប្រតិបត្តិការ ស្រាវជ្រាវ

ខេត្ដកណ្ដាល ៖ ខាងក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត​ស្តី​ពី​សមត្ត​កិច្ច សហការ បើក​ប្រតិបត្តិការ ស្រាវជ្រាវ និង​ឈាន​ដល់​បង្ក្រាប ករ​ណី​ឃា.តកម្ម គឺ​ប្រពន្ធ​ជួល​ឃា.តករ​តម្លៃ​១០០០​ដុល្លារ​អា​មេ​រិ​ក ​ឲ្យ​សម្លា.ប់​ប្តី ក្រោម​រូបភាព​ប្រើ​ខ្សែភ្លើ.ង​ឆ.ក់ យក​ឈើ​វា.យ​បំពង់ក និង​យក​ខ្សែ​រឹ.តក ព្រមទាំង​ចង​ដៃ​ចងជើង យក​សាកស.ព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកយ៉ាង​ដូច្នេះ​ថា ៖

Picture

កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​នាយ​ដ្ឋា​ន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​ចុះ​បំបែកសំណុំរឿង​ករណី​ឃា.តកម្ម ដែល​ប្រពន្ធ​ជា​អ្នក​ផ្តើមគំនិត​ជួល​ឃា.តករ​សម្លា.ប់​ប្តី ទើប​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​២ នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​ពាក់​ព័ន្ធ​បទល្មើស​នោះ​ផង​ដែរ ។

Picture

ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន​ម្នាក់​ឈ្មោះ សាន់ ធីតា ភេទ​ស្រី អាយុ​៣៤ ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ និង​ជា​អ្នក​ផ្តើមគំនិត​ក្នុង​អំពើ​ឃា.តកម្ម ជួល​ឃា.តករ​ឲ្យ​សម្លា.ប់​ប្តី ។ ម្នាក់​ទៀត​ឈ្មោះ ធួ​ក រ៉ា​វី ហៅ​ជា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ អ្នក​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ ជា​ឃាតករ ដៃដល់​ស៊ីឈ្នួល​សម្លា.ប់​ជន​រង​គ្រោះ ។

Picture

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​៩​និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​មួយ​ចំណុច ភូមិ​ព្រែក​ដូង ឃ៉ំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​ប្រជា​ពល រដ្ឋ​បាន​ប្រទះ​ឃើញ​សាកស.ព​បុរស​ម្នាក់​ស្លា.ប់​អ​ណ្តែ​យ​ទឹក ដោយ ម​ន​ខ្សែ​ចងដៃ​ចងជើង អាច​ជា​អំពើ​ឃា.តកម្ម ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកស.ព​នោះ​ភ្លាម សមត្ត​កិច្ច​នគរបាល​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ពិនិត្យ​សាកស.ព ទើប​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ ខឹ​ម ផ​ល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ (​មិន​ច្បាស់​) មាន​ទីលំនៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ​និង​មានស្រុក​កំ​ណេ​ី​ត​នៅ​ភូមិ​ថ្លុក​ដ​ង្កា ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។

Picture

នៅ​កន្លែង​កើតហេតុ​សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
១-ខ្សែកាប​ហ្វ្រាំង​កង់ ប្រវែង ១.១២ម៉ែត្រ​ ។
២-​ដង​លើក​ដុំ​ដែក ហាត់​កីឡា ពណ៌​ខ្មៅ​លាយ​បៃតងខ្ចី ១​។
៣-​ខោ​ជើង​ខ្លី កូន​ក្មេង ពណ៌​ក្រហម​លាយ​ពណ៌​ស រូប​តុក្កតា ១ ។
៤-​កូនកន្សែង ពណ៌​ផ្ទៃមេឃ ១ ។
៥-ក្រ​ម៉ា​ក្រឡា​ការ៉ូ​ខ្មៅ​ស ១ ។

៦-អាវ ពណ៌​សលាយ​បៃតងចាស់ ១ ។
៧-ភួយ ពណ៌​ចម្រុះ រូប​ផ្កាកូឡាប​ក្រហម រូប​ស្លាបមាន់ ១ ។
៨-កំរាលពូក ពណ៌​ក្រហម ១ ។
៩-កាបូប ពណ៌​ក្រហម ខ្មៅ ស ក្រឡា​ពង​ជីងចក់ ខ្មៅ​ក្រហម ១ ។
១០-​អាវយឺត ពណ៌​ស ក​បើក​មាន​ឆ្នូត ពណ៌​ស្លែ ១ ។
១១-ស្បែកជើង​ប៊ូ ពណ៌​ខ្មៅ ១​គូ ។

Picture

១២-​អាវយឺត ពណ៌​ខៀវ បើ​កក​ពណ៌​ស ឆ្នូត​ពណ៌​ក្រហម មាន​ឡេវ ខាង​ចុងដៃ​អាវ មាន​ពណ៌​ស​ឆ្នូត​ពណ៌​ក្រហម ១ ។
១៣-​កាត​ចាក់​វ៉ាក់សាំង ។
១៤-អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក ។
១៥-​បណ្ណ​បើកបរ​រ​យន្ត ១​សន្លឹក ។
១៦-ប័ណ្ណ ប​.​ស​.​ស ១​សន្លឹក​។

Picture

១៧-កា​បូ​ប​ដៃ ដាក់​ប្រាក់ ពណ៌​ខ្មៅ ១ ។
១៨-​កាត​ការងារ ១​សន្លឹក មាន​រូបថត​ជន​រង​គ្រោះ​មាន​ខ្សែ ពណ៌​ខៀវ ។
១៩-​រូបថត​របស់​ជន​រង​គ្រោះ ៤x៦ ចំនួន ៣​សន្លឹក ។
២០-​វី​សា​កាត ABA ពណ៌​ខៀវ ១​សន្លឹក ។
២១-ប័ណ្ណ​នា​ធា​រ៉ាប់រង អ៊ិ​ន​ហ្វី​នី​ធី ១​សន្លឹក ពណ៌​ស្វាយ ។
២២-CASH CARD KB Cambodia ១​សន្លឹក ពណ៌​ខ្មៅ ។
២៣-THE GAT lEWAY ១​សន្លឹក ពណ៌​ស ។

Picture

២៤-ឯកសារ​របស់​ធនាគារ ៣​សន្លឹក ។
២៥-សាមី ពណ៌​ក្រហម ១​សន្លឹក ។
២៦-​ក្រាស់​សិតសក់ ពណ៌​ស ១ ។
២៧-​ក្រដាស ពណ៌​លឿង ១​សន្លឹក ។
២៨-ក្រដាស ពណ៌​ខៀវ ១​សន្លឹក ។
២៩-ក្រដាស់ប្រាក់​៥០០​រៀល ១​សន្លឹក ។

សូម​ជម្រាប​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស.ព​អណ្ដែត​ទឹក នៅ​ក្នុង​ប្រឡាយ​ទឹក​វិ​រះ​៥ ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ ។ ក្រោយ​ពី​ទ​ទួ​ល​បាន​ព័ត៌មាន​នោះ​ភ្លាម សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​កម្លាំង​គ្រប់​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-ឃុំ-ស្រុក ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់ ខេត្ត រួម​ទាំង​គ្រូពេទ្យ​ពិនិត្យ​សាកសព ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ខេត្តកណ្តាល ផង​ដែរ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកស.ព ។

Picture

សាកស.ព​ជន​រង​គ្រោះ​ស្លៀក​ខោខ្លី អត់​ពាក់អាវ បាន​ដេក​ផ្គាប់​មុខ មាន​ចំណង​ចងដៃ និង​កជើង​ទាំង​សងខាង ចង​ផ្អឹប​ជាប់​គ្នា ទើប សមត្ត​កិច្ច​បាន​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជា​អំពើ​ឃា.តកម្ម ។

ក្រោយ​ពី​គណៈកម្មការ​ពិនិត្យ​សាកស.ព​រួចរាល់​ហើយ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រំលង​បាន​មួយ​ថ្ងៃ​សមត្ត​កិច្ច​បាន​បើក​ការ​ស៊ើប អង្កេត​លើ​ករណី​នេះ និង​បាន​កំណត់​មុខសញ្ញា​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជន​រង​គ្រោះ ដែល​ជា​ជនសង្ស័យ​ក្នុង​អំពើ​ឃា.តកម្ម​នោះ​យក​ទៅ​សាកសួរ​តាម​នីតិវិធី ។

Picture

នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ ជនសង្ស័យ​ឈ្មោះ សាន់ ធីតា ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​ប្តី​ខ្លួនឯង​ប្រាកដ​មែន ដោយ​ជួល​ឃា.តករ​ម្នាក់​ឈ្មោះ ធួ​ក រ៉ា​វី ហៅ ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើករថយន្ត​ក្រឡុក​ស៊ី​ម៉​ង់ត៍​ មាន​ទីលំនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​១,០០០​ដុល្លា​អា​មេ​រិ​ក ឲ្យ​សម្លា.ប់​ប្តី ។

Picture

ចម្លើយ​សារភាព​បន្ត​ថា ក្រោយ​ពី​បាន​រៀបចំ​គម្រោង​សម្លា.ប់​ប្តី​រួច ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៣ ខែមករា ខ្លួន​បាន​ឲ្យ​ឈ្មោះ ធួ​ក រ៉ា​វី ហៅ​ជា មក​ពួន​នៅ​ក្នុងផ្ទះ លុះដល់​ម៉ោង​ប្រហែល​១២​យប់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០​២៣ ខ្លួន​បាន​បើក​ទ្វារ​បន្ទប់ដេក​ឲ្យ​ឈ្មោះ ធួ​ក រ៉ា​វី ហៅ​ជា ចូល​ទៅ​ធ្វើ​សកម្មភាព ចំណែក​ខ្លួន​បាន​ចេញ​មក​ខាងក្រៅ​បន្ទប់ បន្ទាប់​ពី​ឈ្មោះ ធួ​ក រ៉ា​វី សម្លា.ប់​ប្តី​រួច​ហើយ ឈ្មោះ ធួ​ក រ៉ា​វី បាន​យក​ស.ព​ដាក់​ចូល​ក្នុង​កាបូប​ក្រណាត់​មាន​ដៃ​យួរ​មួយ​ពណ៌​ក្រហម ស មាន​ក្រឡា​ពង​ជីងចក់​ក្រហម​ខ្មៅ ទើប​ឈ្មោះ ធួ​ក រ៉ា​វី បាន​ហៅ​ខ្លួន​មក​ឲ្យ​ជួយ​លើកស.ព​ប្តី​ដាក់​ចូល​ក្នុង​រថយន្ត​ម៉ាក​តូយ៉ូតា កាមរី​ ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-11 50 គឺ​ដាក់​នៅ​ក្នុង​ផ្នែក​កៅអី​ខាងក្រោយ ប៉ុន្តែ​ពេល​នោះ​២​នាក់​លើកស.ព​ប្តី​ដាក់​ចូល​ក្នុង​រថយន្ត​មិន​រួច​ទេ ខ្លួន​បាន​ហៅ​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ​ឲ្យ​ជួយ​លើកស.ព ។

Picture

ក្រោយ​ពី​លើកដាក់​ក្នុង​រថយន្ត​រួចរាល់​ហើយ ខ្លួន​និង​ឈ្មោះ ធួ​ក រ៉ា​វី បាន​ដឹក​ស.ព​ប្តី​យក​ទៅ​ទម្លាក់​ចោល​នៅ​ប្រឡាយ​ទឹក ស្ថិត​ក្នុងភូមិ​ព្រែក​ដួង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួចខ្លួន​និង​ឈ្មោះ ធួ​ក រ៉ា​វី បាន​បើករថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ពេល​មក​ដល់​ផ្ទះ​ឈ្មោះ ធួ​ក រ៉ា​វី បាន​យក​ម៉ូតូ​របស់​ប្តី​ខ្លួន ម៉ាក Honda PCX ពណ៌​ស ស៊េរី​ឆ្នាំ ពាក់​ស្លាក់​លេខ​ភ្នំ 1IW-9363 ជិះ​ចេញ​ទៅ​បាត់​តែ​ម្តង​ទៅ ។ ចំណែក​ប្រាក់​ចំនួន ១ ០០០ ដុល្លារ​អា​មេ​រិ​ក ដែល​ថា ជា​ថ្លៃ​ឈ្នួល​ឲ្យ​ឃា.តករ​សម្លា.ប់​ប្តី គឺ​ខ្លួន​ពុំ​ទាន់​បាន​ប្រគល់​ឲ្យ​ទៅ​ឈ្មោះ ធួ​ក រ៉ា​វី ទេ ។

ចំណែក​ចម្លើយ​សារភាព​របស់​ឈ្មោះ ធួ​ក រ៉ា​វី ហៅ​ជា ជា​ឃា.តករ​នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ដែរ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​ត្រូវ​បាន​ឈ្មោះ សាន់ ធីតា ប្រពន្ធ​ជន​រង​គ្រោះ​ជួល​ឲ្យ​សម្លា.ប់​ប្តី​ឈ្មោះ ខឹ​ម ផ​ល្លី ក្នុង​តម្លៃ​១ ០០០​ដុល្លារ​អា​មេ​រិ​ក ប្រាកដ​មែន ។

Picture

ចម្លើយ​សារ​ភាព​បន្ត​ថា ដំបូង​ឈ្មោះ សាន់ ធីតា បាន​និយាយ​ពី​គម្រោង​ជួល​ខ្លួន​(​ធួ​ក រ៉ា​វី​)​ឲ្យ​ទៅ​សម្លា.ប់​ប្តី​ក្នុង​តម្លៃ​១០០០​ដុល្លារ ខ្លួន​ក៏​យល់ព្រម​ធ្វើ​តាម លុះ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ ឈ្មោះ សាន់ ធីតា បាន​វេ​លុយ​តាម Wing ចូល​លេខ​ទូរស័ព្ទ​ខ្លួន​ចំនួន​៧ ម៉ឺន​រៀល ហើយ​ខ្លួន​បាន​ទៅ​ដក​លុយ​នោះ បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូឌុប​ពី​ខណ្ឌដង្កោ​ទៅ​ជួប​ឈ្មោះ សាន់ ធីតា នៅ​រង្វង់​មូល​ព្រះ​នរាយណ៍ ក៏​ឈប់​ទិញ​ខ្សែភ្លើង​តាម​ផ្លូវ​ចំនួន១០​ម៉ែត្រ លុះ​ពេល​មក​ដល់​រង្វង់​មូល​ព្រះ​នរាយណ៍ ក្រុង​តា​ខ្មៅ ឈ្មោះ សាន់ ធីតា បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា កាមរី​ ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ មក​ទទួល និង​នាំ​ខ្លួន​ទៅ​ពួន​នៅ​ក្នុងផ្ទះ​គាត់ ​ដើម្បី​ត្រៀម​សម្លា.ប់​ប្តី​នាយប់​នោះ ។

Picture

ចម្លើយ​សារភាព​បន្ត​ទៀត​ថា ពេល​ខ្លួន​បាន​ចូល​ទៅ​ដល់​ក្នុងផ្ទះ សាន់ ធីតា ខ្លួន​បាន​យក​ជ​ម្រឹ​ង​ដែក «​ដែក​ឆ័​ត្រ​»​មក​.​ត​ជាមួយនឹង​ខ្សែភ្លើង​ទុក​សម្រាប់​ឆ.ក់​ជន​រង​គ្រោះ​ដើម្បី​សម្លា.ប់ ។ លុះដល់​ម៉ោង​ប្រហែល​២៣ និង​៤៥​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ឈ្មោះ សាន់ ធីតា បាន​បើកទ្វារ​បន្ទប់​គាត់​ឲ្យ​ខ្លួន​ចូល​ទៅ​ធ្វើ​សកម្មភាព​សម្លា.ប់​ជន​រង​គ្រោះ​តែ​ម្តង ខណៈ​ពេល​នោះ​ឈ្មោះ សាន់ ធីតា ក៏​បាន​យក​ខ្សែភ្លើ.ង​ទៅ​ដោត​នៅ​ព្រី​ភ្លើង រួច​គេ​ក៏​បាន​យក​ខ្សែភ្លើង​ទៅ​ឆ.ក់​ក្រោម​ក្លៀក​ខាងស្តាំ​ជន​រង​គ្រោះ ភ្លាម​នោះ​ខ្លួន​បាន​យក​ដែក​សម្រាប់​លើក​អាំង​ទែវា.យ​ចំ​បំពង់ក​ជន​រង​គ្រោះ​ចំ​នួន​៣​ដង និងក្បាល​ផ្នែក​ខាងក្រោយ​១​ដង ។

Picture

បន្ទាប់​មក​គេ​ក៏​បាន​យក​ហ្វ្រាំង​កង់​រឹ.តក​បន្ថែម​ទៀត រហូត​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លា.ប់ ទើបបាន​យក​ក្រ​ម៉ា ចងដៃ​ចងជើង​ជន​រង​គ្រោះ​ភ្ជាប់​គ្នា ហើយ​ឈ្មោះ សាន់ ធីតា បាន​យក​ភួយ និង​កម្រាល​ពូក​រុំ​សាកស.ព​ប្តី​គាត់ ញាត់​ចូល​ក្នុង​កាបូប​យូ​ពណ៌​ក្រហម​សមាន​ក្រឡា​ពង​ជី​ង​ចក​ក្រហម​ខ្មៅ ពេល​ច្រក​រួចខ្លួន​និង​ឈ្មោះ សាន់ ធីតា បាន​យក​ស.ព​ប្តី​គាត់ ដាក់​ចូល​ក្នុង​រថយន្ត​លើ​កៅអី​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ពេល​លើកដាក់​ចូល​រថយន្ត​មិន​រួច ភ្លាម​នោះ ឈ្មោះ សាន់ ធីតា បាន​ហៅ​ក្មេង​ស្រី​ម្នាក់​ឲ្យ​ជួយ​លើក ។

Picture

ពេល​លើកស.ព​ដាក់​ចូល​រថយន្ត​រួច​ហើយ​ខ្លួន​និង​ឈ្មោះ សាន់ ធីតា បាន​បើករថយន្ត​ដឹក​ស.ព​ប្តី​យកទៅ​ទម្លាក់​ចោល​នៅ​ប្រឡាយ​ទឹក ស្ថិត​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេល​នោះ​ឈ្មោះ សាន់ ធីតា បាន​ហុច​កាបូបស្ពាយ ពណ៌​ខ្មៅ ឲ្យ​ខ្លួន​បោះ ចោល​ក្បែរ​សាកសព​នោះ​ដែរ ប៉ុន្តែ​ខ្លួន​មិនដឹង​ថា​នៅ​ក្នុង​កាបូប​នោះ មាន​សម្ភារៈ​អ្វីខ្លះ​ទេ ហើយ​ខ្លួន​និង​ឈ្មោះ សាន់ ធីតា បាន​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ។

ពេល​មក​ដល់​ផ្ទះ​ឈ្មោះ សាន់ ធីតា បាន​ឲ្យ​ប្រាក់​មក​ខ្លួន​ចំនួន ៥​ម៉ឺន​រៀល និង​ឲ្យ​ខ្លួន​ជិះ​ម៉ូតូ​ប្តី​គាត់​ម៉ាក Honda PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IW-9363 ដើម្បី​គេចខ្លួន ចំណែកឯ​ប្រាក់​ថ្លៃ​ឈ្នួល​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក ឈ្មោះ សាន់ ធីតា មិន​ទាន់​បាន​ប្រគល់​ឲ្យ​ទេ ពេល​នោះ​គេ​ក៏​ជិះ​ម៉ូតូ​យក​ទៅ​លាក់​ទុក​នៅ​វាលស្រែ ស្ថិត​ក្នុងភូមិ​តប​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ក៏​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន​តែ​ម្តង​ទៅ ៕

គួររំលឹកឡើងវិញ​ថា ៖

ឈា​.​ម​ស្រែក​ស្បែក​ហៅ​! រំលង​១​ថ្ងៃ ក្រោយ​ប្រទះ​ឃើញ​ស​.​ព​ប្តី បែកធ្លាយ​ប្រពន្ធ​ជួល​ឃា​.​តករ

ដឹង​មូលហេតុ​ហើយ​! ប្រពន្ធ​ជួល​ឃា​.​តករ​ប្រល័យ​ជីវិត​ប្ដី​នៅ​ស្រុក​កៀនស្វាយ

SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023