ដឹងមូលហេតុហើយ! ប្រពន្ធជួលឃា.តករប្រល័យជីវិតប្ដីនៅស្រុកកៀនស្វាយ
- កណ្តាល
ខេត្តកណ្តាល ៖ មុននេះបន្តិច លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាន
ខេត្តកណ្តាល ៖ មុននេះបន្តិច លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាន
ខេត្តកណ្តាល ៖ មុននេះបន្តិច លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ពីមូលហេតុ ដែលស្ត្រីជាប្រពន្ធ ជួលឃា.តករសម្លា.ប់ប្តីនោះ ដោយសារខឹងប្តីដើរអត់ចូលផ្ទះពីបីថ្ងៃ ហើយចូលមកផ្ទះវិញវា.យធ្វើបាបខ្លួន ។ តែនេះអាចជាពាក្យដោះសារប៉ុណ្ណោះ ។ បើតាមខាងធនាគារបានបញ្ជាក់ថា ជនរងគ្រោះជាប្តី ជាមនុស្សស្លូត សុភាពរាបសារ មានអ្នកគោរពស្រលាញ់ច្រើន មិនដូចការចោទប្រកាន់របស់ប្រពន្ធឡើយ ។ គួររំលឹកថា ឈា.មស្រែកស្បែកហៅ! រំលង១ថ្ងៃ ក្រោយប្រទះឃើញស.ពប្តី បែកធ្លាយប្រពន្ធជួលឃា.តករ
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកស.ពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈដែលសាកស.ពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាបុគ្គលិកធនាគារ CO មានស្រុកកំណើតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រពន្ធជួលឃាតករក្នុងតម្លៃ១០០០ដុល្លារ ដើម្បីសម្លា.ប់ប្តី ។ មកដល់ពេលនេះសមត្ថកិច្ចចាប់បានហើយ ទាំងឃា.តករ និងប្រពន្ធ ។
សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញស.ពបុរសម្នាក់អណ្ដែតទឹកនៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង៦ម៉ែត្រ ជម្រៅប្រហែល២,៣០ម៉ែត ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកស.ពអណ្តែតទឹកនោះ។ ការពិនិត្យសាកស.ពឃើញថាសាកស.ពស្លា.ប់ដោយសាររឹ.តក និងឆ.ក់ ។
ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ មុខរបរជាងសំណង ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វើសកម្មភាពឆ.ក់ និងរឹ.តកសម្លា.ប់។
ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកណ្តាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៊ីឈ្នួលសម្លា.ប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ចែករំលែកព័តមាននេះ