ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈា.មស្រែកស្បែកហៅ! ​រំលង១ថ្ងៃ ​ក្រោយ​ប្រទះឃើញ​ស.ពប្តី​ ​ បែកធ្លាយ​ប្រពន្ធជួលឃា.ត​ករ​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​ប្រទះ​ឃើញ​សាកស.ព​​បុរស​ម្នាក់​

ខេត្ត​កណ្តាល​ ៖ ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​ប្រទះ​ឃើញ​សាកស.ព​​បុរស​ម្នាក់​អណ្តែត​នៅ​ក្នុង​ប្រឡាយ​ទឹក នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃ៉ំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​​សាកស.ព​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ ខឹ​ម ផ​ល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​មាន​ស្រុក​កំ​​ណើ​តនៅ​​ភូមិ​ថ្លុក​ដ​ង្កា ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​បានស្ត្រី​​ប្រពន្ធ​ជួល​ឃា.តករ​ក្នុង​តម្លៃ​១០០០​ដុល្លារ ដើម្បី​សម្លា.ប់​ប្តី ។ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ចាប់​បាន​ហើយ ទាំង​ឃា.តករ​ និងស្ត្រី​​ប្រពន្ធ ។

តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ​ មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ប្រទះ​ឃើញ​ស.ព​​បុរសម្នាក់​អណ្ដែត​ទឹក​​នៅ​ក្នុង​ប្រឡាយ​ទឹក​វិ​រះ​ប្រាំ​ ដែល​មាន​ទទឹង​៦​ម៉ែត្រ ជម្រៅ​ប្រហែល​២,៣០​ម៉ែ​ត្រ​ ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​គាត់​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ ភ្លាម​នោះ កម្លាំង​ប៉ុស្តិ៍​បាន​រាយការណ៍​មក​ជំនាញ​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក​និង​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ​ដើម្បី​ចុះ​មក​ពិនិត្យ​សាកស.ព​អណ្តើ​ត​ទឹក​នោះ​។ ការ​ពិនិត្យ​សាកស.ព​រក​ឃើញ​ថា ​​ជនរងគ្រោះបាន​​ស្លា.ប់​ដោយសារ​រឹ.ត​ក និង​ឆ.ក់ ។

ផ្អែក​តាម​ច​ម្លើ​យ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សាន់​ ធីតា អាយុ​៣១​ឆ្នាំ បាន​សារភាព​ថា ខ្លួន និង​ឈ្មោះ វី ភេទ​ប្រុស អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​អ្នក​សម្លា.ប់​ប្តី​របស់​ខ្លួន ដោយ​ធ្វើ​​សកម្មភាព​​ឆ.ក់ និង​រឹ.តកសម្លា.ប់​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៌​ត្រី ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តកណ្តាល ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់​។

រហូតមក​​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​ជន​ដៃដល់​ឈ្មោះ វី ដែល​ស៊ី​ឈ្នួល​សម្លា.ប់​ជន​រង​គ្រោះ ក្នុង​តម្លៃ​១០០០​ដុល្លារ ពី​ប្រពន្ធ​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ជន​ដៃដល់ និង​ប្រពន្ធ​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ