ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ថៃ ៣-១ កម្ពុជា​អស់​ឱកាស​ឡើង​វគ្គ​បន្ដ

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បាត់បង់​ឱកាស​ឡើង​វគ្គ​បន្ត ក្រោយ​បរាជ័យ​

ប្រទេស​ថៃ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បាត់បង់​ឱកាស​ឡើង​វគ្គ​បន្ត ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​ថៃ​ក្នុង​លទ្ធផល ៣-១ ក្នុង​ជំនួប​បញ្ចប់​ពូ​ល A ពានរង្វាន់ជើងឯក​អាស៊ី​អាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នៅ​កីឡដ្ឋាន Thammasat ប្រទេស​ថៃ កាលពី​រាត្រី​ថ្ងៃ​ទី​០២ មក​រា ឆ្នាំ​២០២៣​។ គួររំលឹកថា គ្រូបង្វឹក​ថៃ​ថា​នឹង​យកឈ្នះ​កម្ពុជា ខណៈ​គ្រូ​កម្ពុជា​ថា​នឹង​ធ្វើ​រឿង​មួយ​ចំនួន​តទល់​ម្ចាស់ផ្ទះ​នៅ​យប់​នេះ

នៅ​ក្នុង​ការ​ប្រកួត​នេះ នៅ​ក្នុង​តង់​ទី​១ កម្ពុជា បាន​របូត ១​គ្រាប់ នៅ​នាទី​ទី​៤៥+២ បន្ទាប់​ពី​ខ្សែការពារ យ៉ើ មូ​ស្លី​ម បង្កកំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់ ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​ផ្ដល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម​ជម្រើសជាតិ​ថៃ ហើយ​កីឡាករ Teerasil Dangda ជា​អ្នក​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​កម្ពុជា​។

ចូល​ដល់​តង់​ទី​២ ក្រុម​ថៃ នៅ​តែ​ព្យាយាម​ដាក់​សម្ពាធ ហើយ​បន្ថែម​គ្រាប់​ទី​២ បន្ទាប់​ពី​ចាប់ផ្ដើម​បាន ៥​នាទី ដោយ​កីឡាករ Sumanya Purisai នៅ​នាទី​ទី​៥០ ។ ប៉ុន្ដែ​នៅ​នាទី​ទី​៦៨ ក្រុម​កម្ពុជា ក៏​វាយបក​បាន ១​គ្រាប់​វិញ ដោយ​កីឡាករ សៀង ច​ន្ធា ។ បន្ទាប់​មក​ក្រុម​ទាំង​ពីរ​បាន​ព្យាយាម​វាយ​សម្រុក​កាន់តែ​ខ្លាំង ពិសេស​ក្រុម​កម្ពុជា តែ​ពុំ​មានឱកាស​បន្ថែម​គ្រាប់​បាល់​ឡើយ ផ្ទុយ​ទៅ​វិញ ថៃ បាន​បន្ថែម​គ្រាប់​បាល់​ទី​៣ នៅ​ចុង​ម៉ោង ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Teerasil Dangda នៅ​នាទី​ទី​៩០ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដោយ​ថៃ ឈ្នះ​កម្ពុជា ៣-១ តែ​ម្ដង ។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ជើងឯក ៦​សម័យ​ថៃ បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ ដោយ​ឈរ​កំពូល​តារាង​ពូ​ល A មាន ១០​ពិន្ទុ ស្មើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​យកឈ្នះ​ហ្វី​លី​ពី​ន ២-១ ដំណាលគ្នា មុន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​ប្រចាំ​តំបន់​នេះ ខណៈ​ក្រុម​កម្ពុជា បាន​ត្រឹម​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល A ដោយ​រកបាន ៦​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឆ្លងកាត់ ៤​ប្រកួត ឈ្នះ ២ និង​ចាញ់ ២​ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ