ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ អណ្ដាត​ភ្លើង​កំពុង​​ឆាបឆេះ​អគារកាស៊ីណូប៉ោយ​ប៉ែត​រីសត​យ៉ាង​សន្ធោសន្ធៅ (វីដេអូ)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គិត​ត្រឹម​ម៉ោង​៣​និង​៣០នាទី​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២២ នេះ អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ជាថ្មីម្តងទៀត នៅ​​ចំណុច​អគារ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បើតាម​សេចក្តី​រាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៣​និង​៣០នាទី​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២២ នេះ អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ជាថ្មីម្តងទៀត នៅ​​ចំណុច​អគារ​កាស៊ីណូ​​ប៉ោយ​ប៉ែត​រីសត ខាង​ជើង​ផ្លូវ​ចូល​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​យ​ប៉ែត ។

សេចក្តីរាយការណ៍​​បន្តថា ហើយ​ខណៈ​ពេល​នេះ​ផងដែរ អគារ​កាស៊ីណូ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ និង​អគារមួយ​កន្លែង​ទៀត​ ក៏​កំពុងតែ​មានផ្សែង​ហ៊ុយ​ចេញទ្រលោម​ដដែល​​​នោះទេ​គិតត្រឹម​រសៀល​ថ្ងៃ​នេះ។

សេចក្តីរាយការណ៍​បន្តទៀតថា រហូត​មកដល់​ម៉ោង​៤​រសៀល​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុត​ជើង​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ហើយ ។ ចំណែក​ចំនួន​អ្នក​ស្លា.ប់​គិតត្រឹម​ម៉ោង​នេះ​គឺកើន​ដល់​១៩​នាក់​ហើយ ប៉ុន្តែ​មិនទាន់​បាន​បញ្ជាក់​ពីអត្តសញ្ញាណ​របស់​ជនរងគ្រោះ​ថា តើជាជន​ជាតិ​អ្វី​ ឬ​ក៏ជាជនជាតិ​ខ្មែរ​នោះទេ?

គួររំលឹកថា ៖ មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លា​.​ប់ និង​រង​របួស​នៅ​ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ​ជិត​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខណៈ​កាស៊ីណូ​ចំនួន​២ គឺ​ក្រែ​ន​ដាយ​ម៉ឹ​ន​ស៊ី​ធី និង​ប៉ោយ​ប៉ែ​តរី​សត ស្ទើរតែ​ក្លាយជា​ផេះ​ផង់​ទៅ​ហើយ​។

ករណី​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​វេលា​ជិត​ម៉ោង​១២​យប់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៨ ខែធ្នូ ឈាន​ដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ គឺ​ព្រះ​អគ្គី​នៅ​បន្ត​ឆាបឆេះ​ដដែល​។ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ បាន​ដុតដៃដុតជើង​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់ និង​សង្គ្រោះ​ដល់​អ្នក​រង​របួស​ផង​ដែរ​។​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្មែរ​-​ថៃ​រាប់​សិប​គ្រឿង បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ខណៈ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ថៃ​ជា​ច្រើន​គ្រឿង បាន​មក​ដល់ និង​ចត​ត្រៀបត្រា​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ដោយសារ​ការ​បារម្ភ និង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ គេ​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​សម្តេច​ក្រឡាហោម ស ខេ​ង​, នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ៍ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត បាន​ចុះ​ដល់​កន្លែង​កើតហេតុ​។ ហើយ​កាស៊ីណូ​ដែល​រង​ការ​ឆាបឆេះ​ទាំង​២​ខាងលើ គឺ​ស្ថិត​នៅ​អម​សងខាង​ផ្លូវ​ឆ្ពោះទៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

គួររំលឹកទៀតថា ៖ សោកនាដកម្ម​ឆាបឆេះ​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែ​ត ស្លា​.​ប់​និង​របួស​ជា​ច្រើន​នាក់​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ