ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ដំឡើង​ថ្លៃ​ពន្ធគយ​ដល់​.​ក​… ជួនកាល​ចាក់​ស្តើង​ស៊ី​ក្រាស់

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មិន​ទាន់​មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ពី​សំណាក់​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំ​ដិ​ន ទៅ​ក្រុម​អាជីវករ​ដែល​ទ​ទួ​ច​សុំ​ការ​យោគយល់​លើ​តម្លៃ​ពន្ធ​ដែល​ពួក​គាត់​ត្រូវ​បង់​យ៉ាង​ក្រាសក្រែល​នា​ពេល​នេះ ព្រោះតែ​វា​ខុស​ពី​ជំនាន់​មេ​គយ​បាន ព្រោះតែ​វា​ខុស​ពី​ជំនាន់​មេ​គយ​។ សូមរំលឹកថា៖ ដូរ​មេ​គយ​ខេត្ត​ថ្មី​មិន​បាន​ប៉ុន្មាន​​​ផង ដំឡើង​តម្លៃ​ពន្ធ​អាជីវករ​ទំនិញ​ចេញ-ចូល​ពី​វៀតណាម​ទ្វេ​គុណ គិត​មក​ដល់​ថ្ងៃ​ទី​០៤…

ខេត្តតាកែវ ៖ មិន​ទាន់​មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ពី​សំណាក់​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំ​ដិ​ន ទៅ​ក្រុម​អាជីវករ​ដែល​ទ​ទួ​ច​សុំ​ការ​យោគយល់​លើ​តម្លៃ​ពន្ធ​ដែល​ពួក​គាត់​ត្រូវ​បង់​យ៉ាង​ក្រាសក្រែល​នា​ពេល​នេះ ព្រោះតែ​វា​ខុស​ពី​ជំនាន់​មេ​គយ​បាន ព្រោះតែ​វា​ខុស​ពី​ជំនាន់​មេ​គយ​។ សូមរំលឹកថា៖ ដូរ​មេ​គយ​ខេត្ត​ថ្មី​មិន​បាន​ប៉ុន្មាន​​​ផង ដំឡើង​តម្លៃ​ពន្ធ​អាជីវករ​ទំនិញ​ចេញ-ចូល​ពី​វៀតណាម​ទ្វេ​គុណ

គិត​មក​ដល់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ក្រុម​អាជីវករ​រាប់រយ​នាក់​ដែល​ប្រកប​របរ​ដឹក​ទំនិញ​ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ នៅ​មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​ណាមួយ​ពីមន្ត្រី​គយ​ដែល​ឈរជើង​នៅ​ទីតាំង​ខាងលើ​នេះ​នៅឡើយ​ទេ ខណៈ​ករណី​នេះ​បាន​កើតឡើង​ជិត​កន្លះ​ខែ​មក​ហើយ​។

ក្រុម​អាជីវករ​លើក​ឡើង​ថា ពួក​គាត់​ត្រូវ​បង្ខំចិត្ត​បង់ពន្ធ​ទំនិញ​ដែល​ដឹក​ចេញ​តាម​អ្វី​ដែល​មន្ត្រី​គយ​បាន​កំណត់ បើ​ទោះបីជា​តម្លៃ​ថ្លៃ​ជាង​នា​ពេល​កន្លង​មក​មួយ​គុណ​និង​២ គុណ​និង​៣ យ៉ាងណា​ក៏​ដោយ ព្រោះ​ពួក​គាត់​ត្រូវការ​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​បង់​ធនាគារ ទោះ​ចំណេញ​តិច​ទួ​ច​យ៉ាង​ណា​ក្តី ។

ពួក​គាត់​បន្ថែម​ថា រថយន្ត​កង់​៦​លើក​មុន បង់ពន្ធ​ទំនិញ​នៅ​លើ​រថយន្ត​មិន​ដល់​១​លាន​រៀល ឬ​លើ​១​លាន​រៀល​តិចតួច តែ​ពេល​នេះ ពួក​គាត់​ត្រូវ​បង់​រហូត​ដល់​៦ ទៅ​៧​លាន​រៀល​ឯណោះ ។ ដោយ​ឡែក អាជីវករ​ដែល​ដឹក​ទំនិញ​តាមរ​ម៉ក ឬ​រថយន្ត​សាំ​យ៉ុ​ង គឺ​មន្ត្រី​គយ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ដូច​មុន​នោះ​ទេ ធ្វើ​យ៉ាងណា​ត្រូវ​ដឹក​ចេញ​តាមរ​យន្ត​ធំ​ៗ ចាប់ពី​រថយន្ត​កង់​៦​ឡើង​ទៅ ។

អាជីវករ​ម្នាក់​លើក​ឡើង​ថា ថ្ងៃមុន​ក្រដាស​ពន្ធ​ដែល​គយ​ដាក់​មក​គាត់ គឺ​ត្រូវ​បង់​១​លាន​២០​ម៉ឺន​រៀល តែ​ជាក់ស្តែង ពេល​បង់លុយ​គាត់​ត្រូវ​បង់​រហូត​ដល់​៦​លាន​រៀល​ទៅ​វិញ​។ គាត់​ថា ក្រដាស់​ពន្ធ​កំណត់​តម្លៃ​សរសេរ​ផ្សេង បង់លុយ​ផ្សេង​អត់​យល់ គឺ​ចាក់​ស្តើង​ស៊ី​ក្រាស់​។

ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​តម្លៃ​ពន្ធ​នេះ​លោក ស៊ុន ឆាយ ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ដែរ​ថា ពិតជា​មានការ​ដំឡើង​តម្លៃ​យកពន្ធ​ពី​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញពី​ប្រទេស​វៀតណាម​មែន ព្រោះ​នេះ ជា​គោលការណ៍​ប្រមូល​ពន្ធ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​។

ក្រុម​អាជីវករ​សំណូមពរ​ទៅ​មេ​គយ និង​មន្ត្រី​គយ​ថ្នាក់លើ​មេត្តា​ពិនិត្យ​លើ​ករណី​នេះ​ផង ពិសេស សំណូមពរ​សូមកុំ​ហាមឃាត់​រ៉ឺ​ម៉ក ឬ​រថយន្ត​សាំ​យ៉ុ​ង មិន​ឲ្យ​ដឹក​ទំនិញ​ដូច​សព្វ​ថ្ងៃនេះ​អី ព្រោះ​ពួក​គាត់​គ្មាន​លុយ​ទិញ​រថយន្ត​ធំ​ៗ​មក​ដឹក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ