រាជធានីភ្នំពេញ ៖ លោក ហេង រតនា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ ដើម្បីកុំឱ្យមានការយល់ច្រឡំជុំវិញករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានគេយកមកចងព្យួរទុក ។
ជាក់ស្តែងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនាព្រឹកថ្ងៃទី២៧ ខែមីនានេះថា ៖ សូមមេត្តាកុំយល់ច្រឡុំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះ សម្រាប់ដាក់លក់រាយស្អីនោះ ដឹងថាខុសច្បាប់ដែរ តែចងព្យួរទុកជូនពូមីងខាង CMAC ។

លោក ហេង រតនា បានបន្តថា នេះទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង អង្គភាព CMAC បានអប់រំផ្សព្វផ្សាយ និងតែងតែអំពាវនាវហើយអំពាវនាវទៀតថា«ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃើញនៅកន្លែងណា ដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីប៉ូលិស ឬមន្ត្រី CMAC ដែលនៅជិតបំផុត ព្រោះថាការលើកដាក់ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ ៕

ចែករំលែកព័តមាននេះ