ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​ទើប​តែ​ធ្វើ​ឃាត​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​របស់​អ៊ីរ៉ង់​ម្នាក់​ទៀត​ហើយ

5 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រា​អែល​អះ​អាង​អ៊ីរ៉ង់​ស្លាប់​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​របស់​ខ្លួន​ម្នាក់​ទៀត​ហើយ​។ គាត់​ជា​មេ​បញ្ជា​ការកង​ទ័ព​ជើង​ទឹក​នៃ​ឆ្មាំ​បដិ​វត្ត​ឥស្លាម​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​។ ការ​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​អាលី​រេហ្សា ថាង​ស៊ីរី (Alireza Tangsiri) ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ក៏​មិន​មែន​ប៉ង​ផ្ដាច់​ផ្ដិល​ជីវិត​តែ​ឧត្ដម​សេនីយ៍​រូប​នេះ​​​ម្នាក់​ទេ​ ប៉ុន្តែ​ដាក់​គោល​ដៅ​កម្ចាត់​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ផង​ដែរ​។…

ទី​ក្រុង​តេ​អេ​រ៉ង់​៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រា​អែល​អះ​អាង​អ៊ីរ៉ង់​ស្លាប់​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​របស់​ខ្លួន​ម្នាក់​ទៀត​ហើយ​។ គាត់​ជា​មេ​បញ្ជា​ការកង​ទ័ព​ជើង​ទឹក​នៃ​ឆ្មាំ​បដិ​វត្ត​ឥស្លាម​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​។ ការ​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​អាលី​រេហ្សា ថាង​ស៊ីរី (Alireza Tangsiri) ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ក៏​មិន​មែន​ប៉ង​ផ្ដាច់​ផ្ដិល​ជីវិត​តែ​ឧត្ដម​សេនីយ៍​រូប​នេះ​​​ម្នាក់​ទេ​ ប៉ុន្តែ​ដាក់​គោល​ដៅ​កម្ចាត់​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ផង​ដែរ​។

រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ថ្លែង​បន្ត​ទៀត​ថា​បុរស​ដែល​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ទៅ​លើ​ប្រតិ​បត្តិ​ការ​ភេរវ​កម្ម​ដាក់​គ្រាប់​មីន​បណ្ដែត​នៅ​លើ​ទឹក​សមុទ្រ​ និង​បិទ​ខ្ទប់​ច្រក​ហ័រ​ម៉ូស​ត្រូវ​បាន​ក្រុម​របស់​យើង​កម្ទេច​ចោល​ហើយ​។ ចាប់​តាំង​ពី​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យោធា និង​សន្តិសុខ​របស់​អ៊ីរ៉ង់​ត្រូវ​អ៊ីស្រា​អែល​ធ្វើ​ឃាត​ជា​ហូរ​ហែ​។ ក្នុង​នោះ​ក៏​មាន​មេ​ដឹក​នាំកំពូល​អ៊ីរ៉ង់​ លោក​អាយ៉ាតូឡា​ អាលី ខាមេនី និង​មេ​បញ្ជា​ការ​កំពូល​នៃ​កង​សន្តិ​សុខ​ជាតិ​ លោក​អាលី​ ឡារីចានី​ (Ali Larijani) ផង​ដែរ។​

បើ​និយាយ​អំពី​ចំនួន​ជន​ស៊ីវិល​របស់​អ៊ីរ៉ង់​វិញ​គឺ​ស្លាប់​រឹត​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត​។ រយៈ​ពេល​ជិត​មួយ​ខែ​នៃ​សង្គ្រាម​ ជន​ជាតិ​អ៊ីរ៉ង់​ស្លាប់​១៩៣៧​នាក់​ ក្នុ​ងនោះ​មាន​ស្ត្រី និង​កុមារ​សរុប​៤៥២​នាក់​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​អនុ​រដ្ឋ​មន្ត្រី​សុខាភិបាល​ លោក​អាលី​ ចាហ្វា​រៀន (Ali Jafarian)។ បន្ថែមពី​លើ​នេះ ប្រជា​ជន​យ៉ាង​តិច​២៤៨០០​នាក់​រង​របួស​។

លោក​ថាង​ស៊ីរី​ជា​មេ​បញ្ជា​ការ​មាន​ឈ្មោះបោះ​សំឡេង​។ គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ការ​រៀប​ចំមនោ​គមន៍​​វិជ្ជា​នៃ​កង​ទ័ព​ជើង​ទឹក។ ​​​លទ្ធិ​នេះ​ហើយ​ដែល​គេ​យក​ទៅប្រើ​ប្រាស់​សម្រាប់​បិទ​ខ្ទប់​ច្រក​ហ័រ​ម៉ូស​។ គាត់​ធ្លាប់​កាន់​តំណែង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គាត់​ក៏​ជា​អ្នក​ទទួ​លរ៉ាប់​រង​ខាង​ការ​អភិ​វឌ្ឍ​ដ្រូន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​យោធា​នៅ​លើ​លំហ​សមុទ្រ​ផង​ដែរ​។ ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​​នេះ ឧត្ដម​សេនីយ៍​ថាង​ស៊ីរី​ប្រចាំ​ការ​នៅ​ទី​ក្រុង​កំពង់​ផែ​បាន​ដា​ អាបាស់ (Bandar Abbas)​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​បិទ​ខ្ទប់​ច្រក​ហ័រ​ម៉ូស៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា់ (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ