សង្គ្រាមអ៉ីរ៉ង់ ៖ ប្រមុខការទូតអឺរ៉ុប លោកស្រីកាហ្សាកាល់ឡាសអះអាង កាលពីថ្ងៃទី២៦ មីនា ថា
រុស្ស៊ីបានផ្ដល់ដល់អ៉ីរ៉ង់បណ្ដាព័ត៌មានស៊ើបការណ៍ដែលប្រើដើម្បីសម្លាប់ពួកអាមេរិកនៅមជ្ឈឹម
បូព៌ា ។ បែបនេះ លោកស្រីស្នើដល់់ក្រុងវ៉ាស៊ីនតោនឲ្យធ្វើការគាបសង្កត់ថែមទៀតលើក្រុង
មូស្គូ ។
លោកស្រីបន្តថា យើងសង្កេតឃើញរុស្ស៊ីជួយអ៉ីរ៉ង់លើផ្នែកស៊ើបការណ៍ ដើម្បីវាយប្រហារសម្លាប់ពួកអាមេរិក រួចនាពេលនេះរុស្ស៊ី ក៏ជួយផ្ដល់ផងដែរនូវដ្រូនដល់អ៉ីរ៉ង់ ដើម្បីឲ្យប្រទេសនេះអាចវាយប្រហារបណ្ដាប្រទេសជិតខាង ព្រមទាំងបណ្ដាមូលដ្ឋានយោធាអាមេរិក ។ លោកស្រីថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា ប្រសិនបើអាមេរិកចង់ឲ្យសង្គ្រាមនោះចប់ គឺត្រូវធ្វើការគាបសង្កត់លើ
រុស្ស៊ី កុំឲ្យអាចជួយអ៉ីរ៉ង់ក្នុងសង្គ្រាមនោះ។
ប្រទេសអឺរ៉ុបជាច្រើន ក្នុងនោះមានបារាំងអ៉ីតាលីនិងក្រិក នឹងធ្វើការសម្របសម្រួលគ្នាបញ្ជូនបណ្ដាមធ្យោបាយយោធាទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីឆ្លើយតបចំពោះការវាយបករបស់អ៉ីរ៉ង់សំដៅបណ្ដាមូលដ្ឋានយោធានៅប្រទេសស៊ីប ។ ពួកអឺរ៉ុបចង់បង្កើតរណសិរ្សរួមមួយប្រឆាំងអ៉ីរ៉ង់។ ពួកគេបានព្រមព្រៀងគ្នាក្នុងការបញ្ជូនមធ្យោបាយយោធាទៅកាន់កោះស៊ីប និងសមុទ្រមេឌីទែរ៉ាណេខាងកើត ហើយរួមគ្នាធ្វើការសំដៅធានាសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រក្រហម ។
ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង ធ្លាប់ប្រកាសកាលពីថ្ងៃទី២៤ មីនា ពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះCHARLES DE GAULLE នៅសមុទ្រមេឌីទែរ៉ាណេ ព្រមទាំងបញ្ជូនទៅកាន់កោះស៊ីបនាវាពិឃាតពហុមុខងារមួយគ្រឿង និងមធ្យោបាយការពារអាកាស។ នាវាទាំងនោះនឹងអមដោយបណ្ដាមធ្យោបាយជើងទឹកអ៉ីតាលី ហើយក្រិកក៏បានបញ្ជូននាវាពិឃាត២គ្រឿង និងបណ្ដាយន្តហោះF-16 ទៅកាន់ស៊ីបផងដែរ។
ចំណែកអេស្ប៉ាញវិញក៏បានបញ្ជូននាវាពិឃាត១គ្រឿងទៅកាន់កោះស៊ីប ។ ចំណែកប្រទេសអង់គ្លេសដែលលែងជាសមាជិកសហភាពអឹរ៉ុប ក៏ប្រកាសពីការចូលរួមក្នុងការខិតខំប្រឹងប្រែងរបស់
អ៉ឺរ៉ុប ជួយពង្រឹងកិច្ចការពារអាកាសកោះស៊ីបផងដែរ។
អ៉ីរ៉ង់កាលពីថ្ងៃទី២៥ មីនា បានបដិសេធផែនការផ្អាកសង្គ្រាម លើកឡើងដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ហើយធ្វើការវាយប្រហារថ្មីៗលើអ៉ីស្រាអែល និងលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ៕
ចែករំលែកព័តមាននេះ