ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​មេ​គយ​ខេត្ត​ថ្មី​មិន​បាន​ប៉ុន្មាន​​​ផង ដំឡើង​តម្លៃ​ពន្ធ​អាជីវករ​ទំនិញ​ចេញ-ចូល​ពី​វៀតណាម​ទ្វេ​គុណ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​មានការ​ផ្លាស់​ប្តូ​រ លោក ស៊ុន ឆាយ មក​កាន់​ដំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​តាកែវ មាន​ក្រុម​អាជីវករ​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញ​-​ចូល​ប្រទេស​វៀ​ណា​ម តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន…


ខេត្តតាកែវ ៖ ក្រោយ​មានការ​ផ្លាស់​ប្តូ​រ លោក ស៊ុន ឆាយ មក​កាន់​ដំណែង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​តាកែវ មាន​ក្រុម​អាជីវករ​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញ​-​ចូល​ប្រទេស​វៀ​ណា​ម តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ មិន​តិច​នាក់​នោះ​ទេ កំពុង​តែ​ត្អូញត្អែ​ពី​តម្លៃ​ពន្ធ​ដែល​ពួក​គាត់​ត្រូវ​បង់​មួយ​គុណ​និង​ពីរ គុណ​និង​៣ បើ​ប្រៀបធៀប​និង​តម្លៃ​ដែល​ចំណាយពេល​មុន ។

ស្ត្រី​ជា​អាជីវករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ ម្សិលមិ​ញ​នេះ​ថា ទំនិញ​ប្រភេទ​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សម្ភារ​ផ្ទះបាយ ក្នុង​មួយ​រថ​យន្ត​ពី​មុន​គាត់​បង់ពន្ធ​តែ​៥​លាន​រៀល​ទេ (​ប្រាំ​លាន​រៀល​) ។ តែ​មក​ដល់​ថ្ងៃនេះ គាត់​ត្រូវ​បង់​១២​លាន​រៀល (​ដប់​ពីរ​លាន​រៀល​) គឺ​គុណ​និង​២ គុណ​និង​៣​ឯណោះ ហើយ​ក្រុម​អាជីវករ​ផ្សេង​ៗ​ទៀត​ដែល​ដឹក​បន្លែ ផ្លែ​ឈើ​ក៏​មិន​ខុស​ពី​គាត់​ដែរ ។

គាត់​ថា ពិបាក​រកស៊ី​ណាស់ បើ​ដំឡើង​ថ្លៃ​ម្លឹ​ង​ៗ​នោះ ចាប់តាំងពី​លោក​មេ​គយ​ថ្មី ស៊ុន ឆាយ មក​កាន់​ដំណែង​នៅ​ខេត្តតាកែវ ។ លោក កែវ ផា​ន ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋ​ករ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ តុលា នេះ ។

ដោយឡែក លោក ស៊ុន ឆាយ ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា​នេះ​ដែរ​ថា ពិតជា​មានការ​ដំឡើង​តម្លៃ​យក​ព័ន្ធ​ពី​អ្នក​រកស៊ី​ដឹក​ទំនិញ​ចេញ​-​ចូល​ប្រទេស​វៀតណាម​មែន ព្រោះ​នេះ ជា​គោលការណ៍​ប្រមូល​ព័ន្ធ​ពី​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ