ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកគោ​បុក​ជាមួយ​គោ​យន្ដ​ដឹកអុស រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡានដឹក​ជី​ ស្លា.ប់២​នាក់ ងា.ប់​សត្វ​គោ​​៦​ក្បាល

56 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មនុស្ស​រង​របួស​មុន​ស្រាល​២​នាក់​នាក់ ហើយ​សត្វ​គោ​បាន​ងាប់​ចំនួន​៦​ក្បាល ខណៈ​ដា​រថយន្ត​ដឹកគោ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​រាជ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ជី​មួយ​គ្រឿង​ផ្សេង​ទៀត​ពេញទំហឹង​។ ហេតុការណ៍​រថយន្ត​បុក​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ពីរ​នាក់​និង រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ហើយ​សត្វ​គោ​ងាប់​ចំនួន​៦​ក្បាល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា…

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ មនុស្ស​រង​របួស​មុន​ស្រាល​២​នាក់​នាក់ ហើយ​សត្វ​គោ​បាន​ងាប់​ចំនួន​៦​ក្បាល ខណៈ​ដា​រថយន្ត​ដឹកគោ​បុក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​រាជ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ជី​មួយ​គ្រឿង​ផ្សេង​ទៀត​ពេញទំហឹង​។

ហេតុការណ៍​រថយន្ត​បុក​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ពីរ​នាក់​និង រង​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់ ហើយ​សត្វ​គោ​ងាប់​ចំនួន​៦​ក្បាល បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​០៦-​ទៅ​លេខ​០៧  ត្រង់​ចំណុច​ភូមិ​ដំណាក់​ព្រីង សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​ឱ្យ​​ដឹង​ថា​ ​​រថយន្ត និងគោយន្តខាងលើ រួមមាន រថយន្ដ​០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ចង្កូត​ស្ដាំ​KDL-0429(​មាន​ដឹក​សត្វ​គោ​ចំនួន​៦​ក្បាល​) អ្នកបើកបរ​ឈ្មោះ​ជា សុខា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​អ្នក​រួម​ដំណើរ ០១​នាក់​ឈ្មោះ​មាន សា​វើ​យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ ​។

គោ​យន្ដ​កន្ត្រៃ ០១​គ្រឿង មិន​ស្គាល់​ម៉ាក មាន​​ដឹកអុស​ពុះ​រួច​ហើយ​ចង​បាច់​ ​អ្នកបើកបរមិន​ស្គាល់អត្តសញ្ញាណ​ ​បាន​បើក​រត់គេច​ក្រោយ​កើតហេតុ​រួច​ ។

រថយន្ដ ០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ខៀវ​-​លា​យស​ ​ពាក់​ផ្លា​ក​លេខ​កំពង់ចាម​3B-4623 សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​កំពង់ចាម​4A-2335(​មាន​ដឹក​ជី​) អ្នកបើកបរ​ឈ្មោះ​ប៉ុ​ល សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​  រស់នៅ​ក្នុងភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​តា​ប៉ា​ង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​អ្នក​រួម​ដំណើរ ០១​នាក់​ឈ្មោះ​តុ​ន ពី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។​

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​ឱ្យ​​ដឹងបន្ត​ថា ​នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ដ​០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ស មាន​ដឹក​សត្វ​គោ​ចំនួន​៦​ក្បាល​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​ពេល​ធ្វើ​ដំណើរ​ លុះ​​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ បាន​ឡើង​វ៉ា​ប្រជែង​ទៅ​ប៉ះ​គោ​យន្ដ​កន្ត្រៃ ០១​គ្រឿង​ មាន​​ដឹកអុស​ ​ដែល​កំពុង​តែ​បើកបរ​ស្រប​ទិស​គ្នា ហើយ​រថយន្ដ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ដ ០១​គ្រឿង ម៉ាក​HYUNDAI ពណ៌​ខៀវ​-​លា​យស​ ​មាន​ដឹក​ជី​ ដែល​កំពុង​តែ​បើកបរ​បញ្ច្រាសទិស​គ្នា បបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់នៅ​កន្លែង​កើតហេតុ គឺ​​(​ឈ្មោះ​មាន សា​វើ​យ និង​ឈ្មោះ​ប៉ុ​ល សីហា​)​ រង​របួសធ្ងន់១​នាក់​ ឈ្មោះ​ជា សុខា​ និង​រង​របួសស្រាល ១​នាក់​​ឈ្មោះ​តុ​ន ពី​ន ​ព្រមទាំង​​ងាប់​សត្វ​គោ ចំនួន​៦​ក្បាល​។

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​ក៏​បាន​ជំនាញ​បាន​ជាប់​ធ្វើការ​វាស់វែង រង​ការ​ខូចខាត រថយន្ត​ចំនួន​០២​គ្រឿង​កម្រិត​ធ្ងន់​។

ចំណែក​សព​ជន​រង​គ្រោះ ផ្នែក​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ និង​ទាក់ទង​រក​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​ចំពោះ​អ្នក​រង​របួស​ត្រូវ​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។

​ដោយឡែក​វត្ថុ​តាង​រថយន្ដ​ទាំង ០២​គ្រឿង​, សត្វ​គោ​ចំនួន​៦​ក្បាល និង​អុស​ពុះ​ហើយ ផ្នែក​ជំនាញ​កំពុង​តែ​ចាត់ចែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ