ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់ ក្នុងករណីឡានបុ.កជាមួយម៉ូតូ នៅស្តុបទួលពង្រ​

29 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូ​បុក​ជាមួយ​​រថយន្ត​ប្រភេទ​កូរ៉េ​ នៅ​ផ្លូវបំបែក​ជា​បួន ​បង្កការភ្ញាក់ផ្អើលកើតឡើងកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​មិ​នា ​ឆ្នាំ​២០២៦ នៅ​ចំនុច​ស្តុ​ប​ទួល​ពង្រ…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូ​បុក​ជាមួយ​​រថយន្ត​ប្រភេទ​កូរ៉េ​ នៅ​ផ្លូវបំបែក​ជា​បួន ​បង្កការភ្ញាក់ផ្អើលកើតឡើងកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​មិ​នា ​ឆ្នាំ​២០២៦ នៅ​ចំនុច​ស្តុ​ប​ទួល​ពង្រ ផ្លូវ​៥០​ម៉ែត្រ​កែង​ផ្លូវ​បេតុង​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ប្រភេទ​កូរ៉េ​ដឹក​ទំនិញ ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F 8599 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ បេតុង​ទួល​ពង្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៍​ស្រាប់តែ​មាន​បុរស​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda best ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ 1KF 5399 បាន​ជិះ​បោះពួយ​តាម​បណ្ដោយ​ផ្លូវ ៥០​ម៉ែត្រ ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុងល្បឿន​លឿន ក៍​ជ្រុល​ទៅ​បុក​ចំ​​ពី​មុខ​រថយន្ត​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ជិះម៉ូតូ​ទាំង​២​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​ផង​ដែរ ។

ដោយឡែក​រថយន្ត​វិញ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង អ្នកបើកបរ​បាន​គេច​ចេញ​ពីកន្លែងកើតហេតុ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​វាស់វែង​យក​មធ្យោ​បាយ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រង់ចាំ​ដំណោះស្រាយ ចំនែក​សព​ជន​រង​គ្រោះ​ទាំង២នាក់ ត្រូវបាន​សមត្ថកិច្ច​កំពុង​ព្យាយាម​ទាក់ទង​រក​សាច់ញាតិ​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ