រត់ជា.ន់គ្នាស្លា.ប់ ៖ បណ្តេញមេប៉ូលិស ផ្អាកការងារ និងសួរចម្លើយមន្ត្រី៣៦នាក់ផ្សេងទៀត
ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យប៉ូលិសជាតិប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែតុលា បាននិយាយថា មេ
ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យប៉ូលិសជាតិប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែតុលា បាននិយាយថា មេ
ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យប៉ូលិសជាតិប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែតុលា បាននិយាយថា មេប៉ូលិសប្រចាំទីក្រុង Malaang នៃខេត្តជ្វាភាគខាងកើត (East Java) ត្រូវបានបណ្តេញចេញពីតំណែង។ បន្ទាប់ពីកើតមានសោដនាកម្មរត់ជា.ន់គ្នាដ៏រន្ធ.ត់ នៅឯកីឡដ្ឋានបាល់ទាត់ Kanjuruhan កាលពីថ្ងៃទី០១ ខែតុលា ដែលបណ្តាលឱ្យមនុស្ស ១២៥នាក់ស្លាប់ និងជាង៣០០នាក់ផ្សេងទៀតរងរបួស។ គួររំលឹកថា លម្អិតជុំវិញសោកនាដកម្មរត់ជាន់គ្នានៅឥណ្ឌូនេស៊ី អ្នកស្លា.ប់ និងរបួសជាង៤០០នាក់
លោក Dedi Prasetyo អ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់សន្និសីទសារព័ត៌មានថា ផ្អែកលើការស៊ើបអង្កេតដែលបានធ្វើឡើង អគ្គស្នងការនគរបាលជាតិបានសម្រេចដកតំណែងលោក Ferli Hidayat មេប៉ូលិសប្រចាំទីក្រុង Malang ហើយសម្រេចដាក់រូបលោកជំនួសតំណែងនេះ។
ទន្ទឹមជាមួយគ្នានោះ លោកបន្ថែមថា មន្ត្រីប៉ូលិសក្នុងតំបន់ចំនួន៨នាក់ក៏ត្រូវបានព្យួរការងារផងដែរ ហើយមន្ត្រីចំនួន ២៨នាក់ផ្សេងទៀត កំពុងត្រូវបានសាកសួរ។
សម្ពាធកាន់តែខ្លាំងឡើងធ្លាក់លើប៉ូលិសជុំវិញការគ្រប់គ្រង និងការអនុវត្តវិធានការទប់ស្កាត់របស់ពួកគេ។ ដោយអំឡុងពេលមានភាពចលាចលនៅក្នុងកីឡដ្ឋាន ក្រុមមន្ត្រីប៉ូលិសបានសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្រ ហើយក៏បានបង្កឱ្យមានការរត់ជា.ន់គ្នាតែម្តង។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃទី០៣ ខែតុលា បានបញ្ជាឱ្យផ្តល់សំណងដល់គ្រួសារអ្នកបាត់បង់ជីវិតទាំង ១២៥នាក់ ដោយក្នុងនោះរួមមានកុមារចំនួន ៣២នាក់ និងមន្ត្រីប៉ូលិសចំនួន២នាក់ផងដែរ។ ហើយនៅក្នុងនោះ លោកប្រធានាធិបតីនឹងបរិច្ចាគប្រាក់ចំនួន ៥០លានរូពី ស្មើនឹង ៣,២០០ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ៗ ដោយបន្ថែមថា ប្រាក់នឹងត្រូវផ្តល់ជូននៅរយៈពេល ១ឬ២ថ្ងៃទៀត។ នេះបើតាមការបញ្ជាក់ពីលោក Mahfud MD រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការនយោបាយ ច្បាប់ និងសន្តិសុខជាតិ។
គួររំលឹកថា ឧបទ្ទវហេតុរត់ជាន់គ្នាដ៏រន្ធត់ បានកើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងការប្រកួតលីគកំពូលឥណ្ឌូនេស៊ី (BRI Liga 1) បន្ទាប់ពីបញ្ចប់ជំនួបដែលក្រុមម្ចាស់ផ្ទះ Arema Malang បានចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ៣-២។
សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានហៅឧបទ្ទវហេតុនេះ ជាថ្ងៃដ៏ខ្មៅងងឹតបំផុតសម្រាប់អ្នកគ្រប់គ្នា ដែលពាក់ព័ន្ធក្នុងកីឡាបាល់ទាត់ និងជាសោកនាដកម្មហួសពីការយល់ដឹង។ ហើយថែមទាំងស្នើអាជ្ញាធរបាល់ទាត់ឥណ្ឌូនេស៊ីសម្រាប់របាយការណ៍ស្តីពីឧបទ្ទវហេតុនេះផងដែរ៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ