ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អិត​ជុំវិញ​សោកនាដកម្ម​រត់​ជាន់​គ្នា​នៅ​ឥណ្ឌូ​នេ​ស៊ី អ្នក​ស្លា.ប់ និង​របួស​ជាង​៤០០​នាក់

2 ខែ មុន

ឥណ្ឌូ​នេ​ស៊ី ៖ អំពើ​ហិ.ង្សា ការ​បា.ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ការ​ប៉ះទង្គិច​ដ៏​សាហា.វ​បំផុត ដែល​បាន​ផ្ទុះ​

ឥណ្ឌូ​នេ​ស៊ី ៖ អំពើ​ហិ.ង្សា ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ការ​ប៉ះទង្គិច​ដ៏​សាហា.វ​បំផុត ដែល​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​បាល់ទាត់​មួយ​នៃ​លី​គ​កំពូល​ឥណ្ឌូ​នេ​ស៊ី (BRI Liga 1) កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កត់សម្គាល់​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ផ្សេង​ទៀត​ក្នុង​វិស័យ​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី​។ ហើយ​នេះ​ជា​ការ​មើលឃើញ​ពី​របៀប​បង្ក​ជា​ភាព​ចលាចល និង​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ដើម្បី​ការពារ​ឧបទ្ទវហេតុ​នា​ពេល​អនាគត​។ គួររំលឹកថា មនុស្ស​ស្លា​.​ប់ និង​របួស​ជាង​៣០០​នាក់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា នៅ​ឯការ​ប្រកួត​បាល់ទាត់​មួយ

ដើមចម​នៃ​ភាព​ចលាចល​បង្ក​ជា​សោកនាដកម្ម​ដ៏​រន្ធ.ត់ភាព​វឹកវរ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​ក្រុម​ភ្ញៀវ Persebaya Surabaya បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Arema Malang ក្នុង​លទ្ធផល ៣-២ ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Kanjuruhan ក្នុង​ទីក្រុង Malang នៃ​ខេត្ត​ជ្វា​ភាគ​ខាងកើត (East Java)​។

ប៉ូលិស​និយាយ​ថា មាន​អ្នក​ទស្សនា​ប្រហែល ៤២,០០០​នាក់​នៅ​ក្នុង​កីឡដ្ឋាន ដែល​សុទ្ធ​សឹង​ជា​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​។ ដោយសារ​អ្នក​រៀបចំ​បាន​ហាមឃាត់​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជៀសវាង​ការ​ឈ្លោះប្រកែក​គ្នា​។

ប៉ុន្តែ​ការ​ចាញ់​លើក​ដំបូង​ក្នុងផ្ទះ​ទល់​នឹង​ក្រុម Persebaya បាន​ជំរុញ​ឱ្យ​អ្នកគាំទ្រ​ខឹងសម្បារ​រត់​សម្រុកចូល​ទីលាន បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ដើម្បី​ទាមទារ​ចម្លើយ​។ ក្រុម​អ្នកគាំទ្រ​បាន​គប់​ដប និង​វត្ថុ​ផ្សេង​ៗ​ទៀត​លើ​កីឡាករ និង​មន្ត្រី​។ អំពើ​ហិង្សា​បាន​រាលដាល​កាន់តែ​ធំ​ឡើង​ៗ​នៅ​ក្រៅ​កីឡដ្ឋាន ដែល​យ៉ាង​ហោច​ណាស់​រថយន្ត​ប៉ូលិស​ចំនួន ៥​គ្រឿង​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​ឆេះ រួម​ទាំង​ការ​ខូចខាត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។

ប៉ូលិស​កុប្បកម្ម​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដែល​ត្រូវ​បាន​ហាមប្រាម​នៅ​កីឡដ្ឋាន​ដោយ FIFA​។ ប៉ុន្តែ​សកម្មភាព​ការពា​របស់​ប៉ូលិស​បាន​បង្ក​ជា​ការ​ភ័យ​ស្លន់ស្លោ​យ ដោយ​អ្នក​ទស្សនា​រាប់រយ​នាក់​បាន​រត់​សម្រុក​ទៅ​ច្រកចេញ ដើម្បី​គេច​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក ហើយ​បង្ក​ជា​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា និង​ថប់ដង្ហើម​ស្លាប់ ៣៤​នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​មន្ទីរពេទ្យ​។ ជាមួយ​អ្នក​រង​របួស​ជា​ច្រើន​រយ​នាក់​ថែម​ទៀត​ផង​។

មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​នៅ​ដំណាក់កាល​ដំបូង​បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​កើនឡើង​ដល់ ១៧៤​នាក់ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​កែសម្រួល​។ ដោយ​របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១២៥​នាក់​បាន​ស្លាប់ ក្នុង​នោះ​រួម​ទាំង​កុមារ និង​មន្ត្រី​ប៉ូ​លី​ស​២​នាក់​ផង​ដែរ ជាមួយនឹង​អ្នក​រង​របួស​ច្រើន​ជាង ៣០០​នាក់​។

តើ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​មាន​វិធានការ​អ្វីខ្លះ?
ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក Joko Widodo បាន​សម្តែង​ការ​សោកស្ដាយ​ជាទី​បំផុត និង​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​បំផុត​លើ​សោកនាដកម្ម​នេះ​។ លោក​ក៏​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ប្រកួត​លី​គ​បាល់ទាត់​កំពូល (BRI Liga 1) រហូត​ដល់​ការ​វាយតម្លៃ​សុវត្ថិភាព​ត្រូវ​បាន​អនុវត្ត​ឡើង​វិញ និង​រឹត​បន្តឹង​សន្តិសុខ​បន្ថែម​ទៀត​។ លោក​បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា​សោកនាដកម្ម​ដ៏​រន្ធត់​នេះ នឹង​ក្លាយជា​សោកនាដកម្ម​ចុង​ក្រោយ​នៃ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​»​។

ដោយឡែក សមាគម​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (PSSI) ក៏​បាន​ហាមឃាត់​ក្រុម Arema មិន​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​រយៈពេល​នៅ​សល់​នៃ​រដូវ​កាល​នេះ​។ ខណៈ​ក្រុម​សិទ្ធិ​មនុស្ស (Amnesty International) បាន​ជំរុញ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ស៊ើបអង្កេត​លើ​ការ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​កីឡដ្ឋាន និង​ធានា​ថា អ្នក​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ការ​រំលោភ​បំពាន​ត្រូវ​បាន​កាត់ទោស​នៅ​ក្នុង​តុលាការ​ដោយ​បើកចំហ​។

យោង​តាម​ទិន្នន័យ​ពី​អង្គការ​ឃ្លាំមើល​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (Save Our Soccer) បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ៨៦​នាក់​បាន​ស្លាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៥ មុន​ពេល​កើត​មាន​សោកនាដកម្ម​កាលពី​ថ្ងៃ​ទី​០១ ខែតុលា​កន្លង​ទៅ ដែល​ភាគច្រើន​នៃ​ពួក​គេ​គឺ​បណ្តាល​មក​ពី​ជម្លោះ​៕ (​ដកស្រង់​ចេញពី AP, CNN និង BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture