ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់ និង​របួស​ជាង​៣០០​នាក់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា នៅ​ឯការ​ប្រកួត​បាល់ទាត់​មួយ

1 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ យ៉ាង​ហោច​ណាស់​មនុស្ស ១២៧​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា នៅ​ឯការ​

ឥណ្ឌូ​ណេ​ស៊ី ៖ យ៉ាង​ហោច​ណាស់​មនុស្ស ១២៧​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា នៅ​ឯការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​បា.ញ់​ឧ​ស្ម​ន័​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​អ្នកគាំទ្រ​ដែល​មានការ​ប៉ះទង្គិច​គ្នា​។

របាយការណ៍​ពី​អាជ្ញាធរ​បាន​បន្ថែម​ថា មនុស្ស​ប្រហែល ១៨០​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​មួយ​នៅ​ឯ​កីឡដ្ឋាន Kanjuruhan ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ជ្វា​ភាគ​ខាងកើត (East Java) នៃ​កោះ​ជ្វា កាលពី​ថ្ងៃ​ទី​០១ ខែតុលា​។ បន្ទាប់​ពី​ក្រុម​ម្ចាស់ផ្ទះ Arema បាន​ចាញ់​ក្រុម​ភ្ញៀវ Persebaya Surabaya ដោយ​លទ្ធផល ៣-២ នៃ​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១១ នៃ​លី​គ​កំពូល​របស់​ឥណ្ឌូ​ណេ​ស៊ី (BRI Liga 1)​។

ខ្សែអាត់​វី​ដេ​អូ​បាន​បង្ហាញ​អំពី​អ្នកគាំទ្រ​រត់​សម្រុកចូល​ទៅ​ទីលាន​ប្រកួត បន្ទាប់​ពី​អាជ្ញាកណ្តាល​បាន​បន្លឺ​សំឡេង​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។ លោក Nico Afinta មេ​ប៉ូលិស​ប្រចាំ​ខេត្ត​ជ្វា​ភាគ​ខាងកើត​បាន​និយាយ​ថា បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ភា្ល​ម​ៗ​នោះ​បាន​បង្ក​ជា​ការ​រត់​ជាន់​គ្នា​នៃ​ហ្វូង​មនុស្ស រួម​និង​ករណី​នៃ​ការ​ថប់ដង្ហើម​ផង​ដែរ​។ ខណៈ​ដែល​មន្ត្រី​ប៉ូលិស​ចំនួន​២​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា.ប់​សរុប​ទាំង ១២៧​នាក់​។

លោក Afinta បាន​បញ្ជាក់​ថា មនុស្ស ៣៤​នាក់​បាន​ស្លា.ប់​នៅ​ក្នុង​កីឡដ្ឋាន ហើយ​អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​។ អ្នកគាំទ្រ​បាន​នាំ​គ្នា​សម្រុក​ទៅ​ចំណុច​មួយ​នៅ​ច្រកចេញ​។ ស្រប​ពេល​វី​ដេ​អូ​ផ្សេង​ទៀត ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហាក់ដូចជា​បង្ហាញ​ពី​សាកស.ព​ជា​ច្រើន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​នៅ​តាម​ផ្លូវ​ថ្មើរជើង​។

ក្រោយ​កើត​មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ដ៏​រន្ធត់​នេះ សមាគម​កីឡាបាល់ទាត់​ឥណ្ឌូ​នេ​ស៊ី (PSSI) បាន​អះអាង​ថា ខ្លួន​បាន​បើក​ការ​ស៊ើបអង្កេត​ដោយ​បន្ថែម​ថា ឧបទ្ទវ​ហេតុនេះ បាន​ធ្វើ​ឱ្យ​ខូច​មុខមាត់​បាល់ទាត់​របស់​ឥណ្ឌូ​នេ​ស៊ី​។ ជាមួយ​គ្នា​នោះ សមាគម​បាល់ទាត់​មួយ​នេះ​ក៏​បាន​ប្រកាស​ថា លី​គ​កំពូល BRI Liga 1 នឹង​ត្រូវ​ផ្អាក​ការ​ប្រកួត​រយៈពេល​មួ​យស​ប្តា​ហ៍​៕ (​ដកស្រង់​ចេញពី BBC)

វីដេអូការប្រកួត
វីដេអូប៉ះទង្គិចគ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ