ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីទឹកកួច​លិច​ទូក.ដ​​របាន​រក​ឃើញ​​ស.ព​ជន​រង​គ្រោះ​​​ហើយ​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ​​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដរ​ចម្លង​នៅ​ចំណុច​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ ខេត្តរតនគិរី​ ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​បាន​រក​ឃើញសា.ក.ស.ព​ហើយ​អណ្ដែត​ទឹក​មក​ទើរ​នៅ​ចំណុច​អូរ​សូរ​ភូមិ​ក្បាល​រមាស ​ឃុំ​ក្បាល​រមាស ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង…

ខេត្តរតនគិរី ​៖ ​​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដរ​ចម្លង​នៅ​ចំណុច​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ ខេត្តរតនគិរី​ ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​បាន​រក​ឃើញសា.ក.ស.ព​ហើយ​អណ្ដែត​ទឹក​មក​ទើរ​នៅ​ចំណុច​អូរ​សូរ​ភូមិ​ក្បាល​រមាស ​ឃុំ​ក្បាល​រមាស ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ថ្ងៃ​ទី​១២​ខែសីហា ។​ សូមរំលឹកថា៖ ញាក់សាច់! ទូកដ​រកំពុង​តែ​ចម្លង ស្រាប់​តែ​ទឹក​កួច​​លិច​មនុស្ស​១២នាក់ និងម៉ូតូ​​៤គ្រឿង

ប្រភពឱ្យ​ដឹងថា សា.ក.ស.ព​ដែល​ប្រទះ​ឃើញមាន​​ឈ្មោះ ជី សឿង ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​០៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សា.ក.ស.ព​​ភ្លាម​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស​សហការ​ជាមួយកម្លាំង​ប្រជា​ការពារ​ភូមិ ក្របី​ជ្រុំ ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង ​និង​កម្លាំង​អធិការ​នគរ បាល​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ចុះ​ទៅ​កាន់​កន្លែង​ប្រទះ​ឃើញ​សព​នោះ ហើយ​បាន​ធ្វើការ​ស្រង់​សាកសព​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​សាច់ ញាតិ​យក​ទៅ​ធ្វើបុណ្យ​តា​ប្រពៃណី​។

សូមរំលឹកថា ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់ខាងលើ គឺកើតឡើងកាលពី​ថ្ងៃ​ទី​១០ សីហា​ កន្លងមក ដោយ​​​ទូកដរ​ចម្លង​មួយ​គ្រឿង​កំពុងឆ្លងកាត់​ទន្លេស្រែពក​ចំណុច​កំពង់ចម្លង​ឈ្មោះ ភោគ បូ​រិ​ទ្ធ ហើយ​​មាន​ដឹក​ផ្ទុក​មនុស្ស​មនុស្ស​ចំនួន​១២​នាក់​ស្រី ៦ នាក់​និង​ម៉ូតូ៤គ្រឿង ត្រូវបានទឹកកួច​លិច​​ ដែល​ការ​បើកបរ​ទូកដរ​ឆ្លងនោះ ​បាន​ប៉ះ​ចំ​កន្លែង​ដែល​ទឹក​កំពុង​ឡើង​ ហើយ​កួច​​ខ្លាំង​លិច​​​តែ​ម្តង​។

ក្នុង​ហេតុការណ៍​នោះ​ដែរ​ ក៏​មាន​អ្នក​ភូមិ​បាន​នាំ​គ្នា​បើកទូក​ជា​ច្រើន​ទៀត​មក​ជួយ​សង្គ្រោះ​ទាន់​ពេល​ជួយ​បាន​តែ​មនុស្ស​១១​នាក់​ ឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ និង​រួម​ទាំង​ម៉ូតូ​៤​គ្រឿង​ផង​ដែរ​រួម​មាន​៖​ម៉ូតូ​ម៉ាក ហុងដា​ទ្រី​ម ០២ គ្រឿង​និង​ម៉ូតូ ម៉ាក វេ​វ ឆ្លាម ០២ គ្រឿង បាន​លិច​ចូល​ទៅ​ក្នុង​ទន្លេ​បាត់​។

អត្ថបទសរសេរ ដោយ