ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​សន្តិភាព (Cambodia Needs Peace)

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ធ្នូ ២០២៥ មហា​គ្រួសារ​កម្ពុជា មហា​នៃ​សាមគ្គីភាព​ស្មារតី​តែ​មួយ សំឡេង​តែ​មួយ​បាន​ស្រែក​ឡើង​ដូច​គ្នា គឺ​កម្ពុជា​ត្រូវការ​សន្តិភាព…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ធ្នូ ២០២៥ មហា​គ្រួសារ​កម្ពុជា មហា​នៃ​សាមគ្គីភាព​ស្មារតី​តែ​មួយ សំឡេង​តែ​មួយ​បាន​ស្រែក​ឡើង​ដូច​គ្នា គឺ​កម្ពុជា​ត្រូវការ​សន្តិភាព សូម​ផ្ញើ​ជូន​ពិភពលោក​ពី​បេះដូង​ដ៏​បរិសុទ្ធ និង​ចេតនា​ដ៏​ស្មោះស្ម័គ្រ​បំផុត ។

មហា​កម្លាំង​សាមគ្គី នៃ​ប្រជាជាតិ​ខ្មែរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ និង​សាសនា បាន​មក​ជួបជុំ​គ្នា​ក្រោម​ស្មារតី​ខ្មែរ​តែ​មួយ ដើម្បី​ធ្វើ​ព្យុហយាត្រា «​ដើរ​ដើម្បី​សន្តិភាព​» របស់​មហា​គ្រួសារ​ខ្មែរ បាន​ចាប់ផ្ដើម​ចេញដំណើរ​ពី​បរិវេណ​ផ្សារ​រាត្រី​មាត់ទន្លេ ឆ្ពោះទៅ​កាន់​សួនច្បារ​វិមាន​ឯករាជ្យ ក្នុង​បរិយាកាស​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម ក្ដី​ជឿជាក់ និង​ស្មារតី​សាមគ្គីភាព​ជាតិ ។

សំឡេង​របស់​ប្រជាពលរដ្ឋ​កម្ពុជា គឺជា​សំឡេង​ដែល​ឱ្យ​តម្លៃ​លើ​សន្តិភាព និង​ប្រាថ្នា​ការ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​គ្រប់​ប្រជាជាតិ​ទាំងអស់ តាម​រយៈ​ការ​ផ្ញើ​សារ​សន្តិភាព​ចេញពី​បេះដូង​ប្រជា​ពល​ជន​ខ្មែរ ទៅ​កាន់​សង្គម​ជាតិ និង​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​មិន​ចង់​ឃើញ​ការ​បំផ្លិចបំផ្លាញ វិនាសកម្ម និង​ការ​បាត់បង់​អាយុជីវិត​ណាមួយ​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ ឬ​បរិបទ​ណា​ក៏​ដោយ ។

សូម​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ស្មារតី​ចូលរួម​យ៉ាង​ផុសផុល ដែល​នេះ​ជា​ទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការ​ខិតខំ​ស្វែងរក​សន្តិភាព​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។ សូម​អរគុណ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ ដេ​ី​ម្បី​ផ្តល់​ឱកាស​ឱ្យ​មហា​គ្រួសារ​ខ្មែរ​ចូលរួម និង​សម្តែង​មតិ​ក្នុង​ការ​ចង់បាន​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ