ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​អរគុណ​អាមេរិកដែល​យល់​ព្រម​លក់​អា.វុ.ធ​តម្លៃ​ជាង​១១​ពាន់​លាន​ដុល្លារ

12 ម៉ោង មុន

ទី​ក្រុង​តៃប៉ិ៖ ថ្ងៃ​នេះ ​​តៃវ៉ាន់​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋា​ភិ​បាល​របស់​លោក​ដូណាល់​ត្រាំ​ដែល​​យល់​ព្រម​លក់​អាវុធ​គិត​ជា​ទឹក​ប្រាក់​ជាង​១១​ពាន់​លាន​ដុល្លារ​។ នេះ​ជា​ការ​លក់​អាវុធ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​សម្រាប់​តៃវ៉ាន់​។ ការ​ថ្លែង​អំណរ​គុណ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ​ផង និង​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​តៃវ៉ាន់​ផង​។ ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​​អាមេរិក​​អនុ​វត្ត​តាម «​ច្បាប់​ស្ដី​ពី​ទំនាក់​ទំនង​ជា​មួយ​តៃវ៉ាន់» និង «​នយោបាយ​ការ​បរទេស​៦​ចំណុច»…

ទី​ក្រុង​តៃប៉ិ៖ ថ្ងៃ​នេះ ​​តៃវ៉ាន់​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋា​ភិ​បាល​របស់​លោក​ដូណាល់​ត្រាំ​ដែល​​យល់​ព្រម​លក់​អាវុធ​គិត​ជា​ទឹក​ប្រាក់​ជាង​១១​ពាន់​លាន​ដុល្លារ​។ នេះ​ជា​ការ​លក់​អាវុធ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​សម្រាប់​តៃវ៉ាន់​។ ការ​ថ្លែង​អំណរ​គុណ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ​ផង និង​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​តៃវ៉ាន់​ផង​។

ក្រសួង​ការ​ពារ​ជាតិ​តៃវ៉ាន់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​​អាមេរិក​​អនុ​វត្ត​តាម «​ច្បាប់​ស្ដី​ពី​ទំនាក់​ទំនង​ជា​មួយ​តៃវ៉ាន់» និង «​នយោបាយ​ការ​បរទេស​៦​ចំណុច» នៅ​តែ​បន្ត​ផ្ដល់​មធ្យោ​បាយ​ការ​ពារ​ខ្លួន​ និង​ជួយ​ឱ្យ​តៃវ៉ាន់​កសាង​កម្លាំង​ទប់​ទល់​។ ហេតុ​នេះ វា​​​បាន​ជា​ប្រយោជន៍​សម្រាប់​តៃវ៉ាន់​នៅ​ក្នុង​សង្គ្រាម​រវាង​ប្រទេស​មហា​អំណាច និង​ដែន​កោះ​ដ៏​តូច​មួយ​នេះ​។

ក្រសួង​យល់​ថា​នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។​ ​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​​ស្រី​ការ៉េន​ កួ (Karen Kuo) សរសេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​តៃវ៉ាន់​នឹង​បន្ត​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការ​ពារ​ជាតិ​, ពង្រឹង​ភាព​​​ធន់​នៅ​ក្នុង​សង្គម, តាំង​ចិត្ត​ការ​ពារ​ខ្លួន និង​ការ​ពារ​សន្តិ​ភាព​តាម​រយៈ​ការ​ពង្រឹង​ភាព​ខ្លាំង​របស់​ខ្លួន​។ ​ក្រសួង​ការ​ពារ​ជាតិ​តៃ​វ៉ាន់​ថ្លែង​ថា​អាវុធ​យុទ្ធ​ភ័ណ្ឌ​ដែល​អាមេរិក​លក់​ទៅ​ឱ្យ​តៃវ៉ាន់​លើក​នេះ​មាន​៧​មុខ​សំខាន់​ៗ​។

ក្នុង​នោះ​មាន​កាំជ្រួច​ហ្វូង​ម៉ាក​ហាយ​ម៉ាស់​ (HIMARS) ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី​១៥​-​១៥០​គីឡូ​ម៉ែត្រ​, កាំ​ភ្លើង​ធំ​​ហូវីត​ហ្សឺ (howitzer)​, មីស៊ីល​បាញ់​រថ​ក្រោះ, ដ្រូន និង​គ្រឿង​បន្លាស់​។ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ខ្លាំង​ៗ​ទៅ​នឹង​ការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​។ ចិន​ថា​នេះ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ចំពោះ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ចិន​ទាម​ទារ​ឱ្យ​អា​មេ​រិក​បិទ​បញ្ចប់​ការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​។ នេះ​បើយោ​ងតាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ