ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត មក​សួរ​សុខ​ទុក្ខ​យោធិន​កំពុង​សម្រាក​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​សួរ​សុខ​ទ​ក្ខ​យោធិន…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​សួរ​សុខ​ទ​ក្ខ​យោធិន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​បារម្ភ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​បរិភោគ សម្ភារ​ប្រើប្រាស់ រួម​ទាំង​ថវិកា​មួយ​ចំនួន ជូន​ចំពោះ​បងប្អូន​យោធិន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រប់​ៗ​រូប ។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត សូម​លើកទឹកចិត្ត និង​សូម​ជូនពរ​ដល់​យោធិន ដែល​រង​របួស​ទាំងអស់​ឱ្យ​មាន​សុខភាព​ល្អ​មាំទាំ សូម​ឱ្យ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យ​បាន​មាំមួន ខណៈ​ថ្នាក់ដឹកនាំ​នៅ​តែ​គិតគូរ និង​ជំរុញ​ដល់​ក្រុម​គ្រូពេទ្យ​បន្ត​មើលថែ រហូត​ដល់​ជា​សះស្បើយ ហើយ​ប្ដេជ្ញា​មិន​បោះបង់​បងប្អូន​វីរ​កងទ័ព​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ