ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ទូកដ​រកំពុង​តែ​ចម្លង ស្រាប់​តែ​ទឹក​កួច​​លិច​មនុស្ស​១២នាក់ និងម៉ូតូ​​៤គ្រឿង

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ទូកដរ​ចម្លង​អ្នកដំណើរ​មួយ​គ្រឿង​បាន​លិច​បាត់​ ខណៈ​កំពុង​តែ​​​មាន​ផ្ទុក​មនុស្ស​និង​ម៉ូតូ​ផង ​សំណាងល្អ​ត្រូវបាន​​ជួយ​សង្គ្រោះ​ទាន់​ពេល​ ប៉ុន្តែ​​​​មានមនុស្សម្នាក់កំពុងបាត់ខ្លួន ។ ហេតុ ការណ៍​ទូកដរ​លិច​នោះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​៧,១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តរតនគិរី ​៖ ទូកដរ​ចម្លង​អ្នកដំណើរ​មួយ​គ្រឿង​បាន​លិច​បាត់​ ខណៈ​កំពុង​តែ​​​មាន​ផ្ទុក​មនុស្ស​និង​ម៉ូតូ​ផង ​សំណាងល្អ​ត្រូវបាន​​ជួយ​សង្គ្រោះ​ទាន់​ពេល​ ប៉ុន្តែ​​​​មានមនុស្សម្នាក់កំពុងបាត់ខ្លួន ។ ហេតុ ការណ៍​ទូកដរ​លិច​នោះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​៧,១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២២​ ស្ថិត​ត្រង់​ចំណុច​កំពុងចម្លងឈ្មោះ ភោគ បូ​រិ​ទ្ធ ស្ថិត​នៅ ភូមិ​០៥ ឃុំ​ត្រពាំង ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ​ករណី​លិច​ទូក​ចម្លង​ដរ​នោះ​មាន​ផ្ទុក​មនុស្ស​ចំនួន​១២​នាក់ និង​ម៉ូតូ​ចំនួន​០៤គ្រឿង ​ហើយ​បាន​លិច​បាត់​ចូល​ក្នុង​ទឹក​បាត់​តែ​ម្តង​ ។ ខណៈនោះ​ដែរ​ មនុស្ស​ចំនួន​១១​​នាក់ ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល និង​បាត់​ខ្លួន​​​ម្នាក់​ឈ្មោះ​ជី សឿង ភេទ​ប្រុស អាយុ​៤២ឆ្នាំ ជាកសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​០៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។

សម្រាប់សម្ភារមួយ​ចំនួន​ត្រូវបាន​បាត់បង់​រួម​មាន​ម៉ូតូ០៤គ្រឿង, ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​០២​គ្រឿង,.​ម៉ូតូ​វេ​វ​​២​គ្រឿង ។

ប្រភព​បន្ត​ទៀតថា​ ទូកដរ​ចម្លង​លិច​នោះ​ មូលហេតុ​គឺបណ្តាល​មក​ពី​ទឹក​ឡើង​ខ្លាំង ​ហើយ​មានទឹក​កួច​​ផង ឯ​ទូក​ទំហំ​តូច​ដឹក​លើស​ចំណុះទៀត ។ បច្ចុប្បន្ន​ កំពុងតាមរកមនុស្សម្នាក់​ដែលកំពុងបាត់​ខ្លួន ។

ព័ត៌មានបន្ថែម​កោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ