ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​ស្រី​លង្កា​ធ្វើ​ដំណើរ​ដល់​ថៃ​ហើយ​

1 ឆ្នាំ មុន

​ថៃ ៖ អតីត​ប្រធានាធិបតី​ស្រី​លង្កា លោក Gotabaya Rajapaksa បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ថៃ​ហើយ​

​ថៃ ៖ អតីត​ប្រធានាធិបតី​ស្រី​លង្កា លោក Gotabaya Rajapaksa បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ថៃ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​​​១១ សីហា ម្សិលមិញ​នេះ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​បណ្តោះអាសន្ន បន្ទាប់​ពី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​កាលពី​ខែ​មុន​ចំ​ពេល​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​។ គួររំលឹកថា អតីត​ប្រធានាធិបតី​ស្រី​លង្កា នឹង​ទៅ​ជ្រកកោណ​បណ្តោះអាសន្ន​នៅ​ប្រទេស​មួយទៀត

លោក​បាន​មក​ដល់​ព្រ​លាន​យន្តហោះ Don Mueang នៃ​ទីក្រុង​បាងកក តាម​ជើងហោះហើរ​ពី​ប្រទេស​សិង្ហ​បុរី បន្ទាប់​ពី​អាជ្ញាធរ​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គាត់​បាន​ចាក​ចេញពី​សិង្ហ​បុរី​ហើយ​។

លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ភៀសខ្លួន​ពី​ស្រី​លង្កា​នៅ​ថ្ងៃ​ទី ១៤ កក្កដា ទៅ​កាន់​ប្រទេស​ម៉ា​ល់​ឌី​វ និង​បន្ទាប់​មក​ទៅ​សិង្ហ​បុរី​។

លោក​បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ពី​ប្រទេស​សិង្ហ​បុរី បន្ទាប់​ពី​មាន​ភាព​ចលាចល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​។

អាជ្ញាធរ​ថៃ​និយាយ​ថា លោក Gotabaya Rajapaksa គ្មាន​បំណង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នោះ​ទេ ហើយ​គាត់​នឹង​ស្នាក់​នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ លោក Don Pramudwinai និយាយ​ថា រដ្ឋាភិបាល​ស្រី​លង្កា​គាំទ្រ​ដល់​ដំណើរ​របស់​អតីត​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​ថៃ និង​បន្ថែម​ថា​លិខិតឆ្លងដែន​ការទូត​របស់​លោក​នឹង​អនុញ្ញាតិ​ឲ្យ​លោក​ស្នាក់​នៅ​បាន​រយៈពេល ៩០​ថ្ងៃ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ