អតីតប្រធានាធិបតីស្រីលង្កា នឹងទៅជ្រកកោណបណ្តោះអាសន្ននៅប្រទេសមួយទៀត
ស្រីលង្កា ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅ
ស្រីលង្កា ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅ
ស្រីលង្កា ៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី ១១ សីហា ស្អែកនេះ ដើម្បីស្វែងរកជម្រកបណ្តោះអាសន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកំណើតកាលពីខែមុនដោយសារបាតុកម្មទ្រង់ទ្រាយធំ។
លោកបានភៀសខ្លួនចេញពីប្រទេសស្រីលង្កាទៅកាន់ប្រទេសម៉ាល់ឌីល និងបានធ្វើដំណើរបន្តទៅកាន់ប្រទេសិង្ហបុរីនៅថ្ងៃទី ១៤ ខែកក្កដា កន្លែងដែលលោកប្រកាសលាលែងចេញពីតំណែង។ ការភៀសខ្លួនរបស់លោកកើតឡើងមុនពេលក្រុមបាតុកររាប់ពាន់នាក់សម្រុកចូលកាន់កាប់គេហដ្ឋានរបស់លោកនៅ។
ប្រភពពីរដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អតីតប្រធានាធិបតីត្រូវគេរំពឹងថានឹងចាកចេញពីប្រទេសសិង្ហបុរី ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។
សូមបញ្ជាក់ថាលោក Gotabaya Rajapaksa មិនបានធ្វើការបង្ហាញខ្លួនជាសាធារណៈ ឬធ្វើការថ្លែងអ្វីឡើយចាប់តាំងពីភៀសខ្លួនចេញពីស្រីលង្កា ហើយរដ្ឋាភិបាលសិង្ហបុរីនិយាយថា សិង្ហបុរីមិនបានផ្តល់ឯកសិទ្ធិ ឬអភ័យឯកសិទ្ធិណាមួយដល់រូបលោកឡើយ។
លោកខកខានវិលចូលប្រទេសតាមការបញ្ជារបស់តុលាការស្រីលង្កា ដែលបានបញ្ជាឲ្យលោកបង្ហាញមុខនៅថ្ងៃទី ១ សីហា។
អ្នកជំនាញច្បាប់និយាយថា ប្រសិនលោក Gotabaya Rajapaksa ត្រឡប់មកស្រីលង្កាវិញ លោកប្រហែលមិនត្រូវបានការពារដោយច្បាប់នោះទេ ប្រសិនមានការចោទប្រកាន់ប្រឆាំងរូបលោក៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ