ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ​ក្រុមកីឡា​បាល់ទះ​អង្គុយ​បុរស​កម្ពុជា​ ឈ្នះ​មេដាយមាស​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​ណេ​សុ​ី ៖ ក្រុមកីឡា​បាល់ទះ​អង្គុយ​កម្ពុជា ដណ្តើម​បាន​មេដាយមាស​ហើយ ក្រោយ​ឈ្នះ​ថៃ ដោយ​

ឥណ្ឌូ​ណេ​សុ​ី ៖ ក្រុមកីឡា​បាល់ទះ​អង្គុយ​កម្ពុជា ដណ្តើម​បាន​មេដាយមាស​ហើយ ក្រោយ​ឈ្នះ​ថៃ ដោយ​លទ្ធផល ៣-១ សិត នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ឆ្នាំ​២០២២ នាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​៤ ខែសីហា ។ គួររំលឹកថា ក្រុម​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​ត្រៀម​ប៉ះ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស

ក្រុមកីឡា​បាល់ទះ​អង្គុយ​បុរស​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា
ហ្គេ​ម​លើក​ទី​១១​នេះ ។ ការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B កម្ពុជា​បាន​យកឈ្នះ​ហ្វី​លី​ពី​ន ៣-០ (២៥-៩, ២៥-៨, ២៥-១១) ឈ្នះ​មី​យ៉ា​ន់​ម៉ា ៣-១ (២៥-១៤, ២៦-២៤, ១៧-២៥, ២៥-២១)​។

នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​កម្ពុជា​បន្ត​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូ​ណេ​ស៊ី​ដោយ​លទ្ធផល ៣-២ (២១-២៥, ២៥-១៥, ២១-២៥, ២៥-១៣, ១៥-១១)​។

ចំណែក​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ថៃ​ដោយ​លទ្ធផល​៣-១(២៥-២៣, ២៥-២២, ១៩-២៥, ២៥-២២)​។

សម្រាប់​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ដណ្ដើម​បាន​មេដាយ​សរុប​២២​គ្រឿង ក្នុង​នោះ​មេដាយមាស​៦​គ្រឿង ប្រាក់​៨​គ្រឿង និង​សំរឹទ្ធ​៨​គ្រឿង​។ តាម​រយៈ​ជ័យជម្នះ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​​ពិតជា​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ និង​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ