ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា​ត្រៀម​ប៉ះ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទីក្រុង​សូ​ឡូ កាលពី​រសៀល​ថ្ងៃ​ទី​២ សីហា ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល​៣-២​រួច​មក បាន​ត្រៀមខ្លួន​ទៅ​ប៉ះ​ក្រុម​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​។

លោក អ៊ូ ផល្លា ប្រធាន​ក្រុម​បាល់ទះ​អង្គុយ​ជន​ពិការ​កម្ពុជា បានឱ្យ​ដឹង​ថា មុន​ការ​ប្រកួត​លោក​គិត​ថា​ប្រហែលជា​មិន​អី​នោះ​ទេ តែ​ដល់​ពេល​ប្រកួត​សិត​ដំបូង​ទើប​ដឹង​ថា​យើង​ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ​ដោយសារ​តែ​យើង​ប្រឹង​ពេក ។ យើងព្យាយាម​លេង​ទម្លាក់​ដោយ​មើលងាយ​គូប្រកួតព្រោះ​យើង​ធ្លាប់​មើល​គេ​លេង​កន្លង​មក​ឃើញ​ថា​គេ​ជា​ក្រុម​អន់ ។ យើង​គប់​បាល់​ល្អ​ដល់​ពេល​ទម្លាក់​ពេក​ទៅ​ជា​ជាប់​សំណាញ់​ជា​ច្រើន​លើក​និង​ចាញ់​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​២១-២៥​នៅ​ក្នុង​សិត​ទី​១ ។​សិត​ទី​២​យើង​ឈ្នះ​ក្នុង​លទ្ធផល​២៥-១៥ សិត​ទី​៣យើង​ចាញ់​ក្នុង​លទ្ធផល​២១-២៥ សិត​ទី​៤​យើងឈ្នះ​ក្នុង​លទ្ធផល​២៥-១៣ និង​សិត​ចុង​ក្រោយយើង​ឈ្នះ​ក្នុង​លទ្ធផល​១៥-១១​។ តាម​រយៈ​ជ័យជម្នះនេះ ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​មេដាយមាស​ជាមួយ​ក្រុម​ថៃ​។

ទោះបី​យ៉ាងណា លោក​អ៊ូ ផល្លា បង្ហាញ​ការ​បារម្ភ​ខ្លាំង​ពេល​ឡើង​ទៅ​ប៉ះ​ក្រុម​ថៃ នៅ​ថ្ងៃ​ទី​៤​សីហា នេះ ។

ការ​ប្រកួត​លើក​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​ដោយសារ​ទាំង​សងខាង​សុទ្ធតែ​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ដើម្បី​ឈាន​ទៅ​ដណ្ដើម​យក​មេដាយមាស​ដូច​គ្នា ។ ខណៈ​ក្រុម​ឥណ្ឌូ​នេ​ស៊ី ត្រូវ​ប្រជែង​យក​មេដាយ​សំរឹទ្ធ​ជាមួយ​ក្រុម​មី​យ៉ា​ន់​ម៉ា​ដែល​ចាញ់​ក្រុម​ថៃ នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ