ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​​គ្មាន​អ្វី​ប្រែប្រួលទេ ជនដែលពាក់ព័ន្ធ​ករណី​ឃា.ត.​ក.ម្មលើនារីម្នាក់បញ្ជូនទៅ​តុលាការ​ខេត្ត​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា នេះ ជនសង្ស័យ​ពីរ​នាក់​ដែល​ជាប់​ពាក់​ព័​ន្ឋ​ករណី​ឃា.ត.ក.ម្ម​លើ​នារី​វ័យក្មេង​ក្នុង​ចម្ការ​​ដំឡូង​មី នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា នេះ ជនសង្ស័យ​ពីរ​នាក់​ដែល​ជាប់​ពាក់​ព័​ន្ឋ​ករណី​ឃា.ត.ក.ម្ម​លើ​នារី​វ័យក្មេង​ក្នុង​ចម្ការ​​ដំឡូង​មី នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ។ សូមរំលឹកថា៖ ដំបូងឆ្លើយពង្វាងសមត្ថកិច្ច លុះ២៤ម៉ោង​ក្រោយ​​​​​សា​រ​ភាពប្រាប់ទង្វើខ្លួន​​ទាំងអស់

លោក​ឧត្តម​សេនី​យ៏​ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ឯកសារ​សំនុំរឿង​ករណី​ខាងលើ​ សមត្ថកិច្ច​បាន​ប្រមូល​គ្រប់គ្រាន់​ ហើយ​អាច​បញ្ជូន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា នេះ​តែ​ម្តង​។

សូម​រំលឹក​ថា កាលពី​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹកថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នាង​ទើត បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ឈ្មោះ ឆៃ សុខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​។

របាយ​ការណ៍​​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ក្នុង​ករណី​មនុស្សឃា.ត កាលពី​ថ្ងៃ​ទី​២៩ ​មិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្រែ​អណ្ដោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ឆៃ សុខា បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ច្របាច់.ក​ស.ម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ លិ ភេទ​ស្រី ប្រាកដ​មែន ដោយ​មូលហេតុ​ ទាស់សម្តី​គ្នា​ពេល​អង្គុយ​លេង​​នៅ​ក្នុង​ចំការ​ ​។

អត្ថបទសរសេរ ដោយ