ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងឆ្លើយពង្វាងសមត្ថកិច្ច លុះ២៤ម៉ោង​ក្រោយ​​​​​សា​រ​ភាពប្រាប់ទង្វើខ្លួន​​ទាំងអស់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សំណុំរឿង​ឃា.ត.កម្ម​ដែល​គេ​ប្រទះ​ឃើញ​ស.ព​ក្នុង​ចំការ​ដំឡូង​មី នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច​បំបែក ក្រោយ​បើក​ប្រតិបត្តិការ​អស់​ជិត​មួយ​ខែ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ…

ខេត្តមណ្ឌលគិរី ៖ សំណុំរឿង​ឃា.ត.កម្ម​ដែល​គេ​ប្រទះ​ឃើញ​ស.ព​ក្នុង​ចំការ​ដំឡូង​មី នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​បាន​សមត្ថកិច្ច​បំបែក ក្រោយ​បើក​ប្រតិបត្តិការ​អស់​ជិត​មួយ​ខែ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួន​អស់​រយៈពេល​២៤​ម៉ោង ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ករណី​មនុស្សឃាតបាន​ឆ្លើយ​សារភាព ខ្លួន​ពិតជា​ស.ម្លា.ប់​នារី​រង​គ្រោះ​ដោយសារ​ទាស់ពាក្យ​សម្តី ខណៈ​ពេល​ដំបូង​ជន​នេះ​បាន​ឆ្លើយ​ពង្វាង​សមត្ថកិច្ច​ ។

យោង​តាម​របាយ​ណ៍របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នាង​ទើត បាន​ចុះ​អនុវត្ត​​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ឈ្មោះ ឆៃ សុខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​។

របាយ​ការណ៍​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ក្នុង​ករណី​មនុស្សឃាត កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្រែ​អណ្ដោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ឆៃ សុខា បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ច្របាច់.ក​​ស.ម្លា.ប់​ជន​រង​គ្រោះ​ឈ្មោះ លិ ភេទ​ស្រី ប្រាកដ​មែន ដោយ​មូលហេតុ​ទាស់សម្តី​គ្នា​ពេល​អង្គុយ​លេង​នៅ​ក្នុង​ចំការ​។ ក្រោយ​ស.ម្លា.ប់​ជន​រង​គ្រោះ​រួច ជនសង្ស័យ​បាន​យក​ទូរ​ស័ព្ទ​ពី​ជន​រង​គ្រោះ​ទៅ​លក់​ឲ្យ​ឈ្មោះ រិ​ទ្ធី សុភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទើប​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ សុភា ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម នៅ​ចំណុច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​២​ស្ថិត​នៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ដដែល​(២៦ កក្កដា​) និង​ដកហូត​បាន​ទូរ​សព្ទ័​ចល័ត​០១​គ្រឿង ម៉ាក​VIVO​ពណ៌​ក្រហម ដែល​ជា​ទូរ​ស័ព្ទ​របស់​ជន​រង​គ្រោះ​ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ដើម្បី កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ