ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ស៊េរីទំនើបជ្រុលបុ.កគូទឡានកុងតឺន័រដែលចត​ខូចលើផ្លូវល្បឿនលឿន ស្លា.ប់និងរបួសជនបរទេស​៥ នាក់

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ប្រុស​-​ស្រី​២​នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ពួក​គេ​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ហ្វ​ដ​រ៉ាប់​ទ័​រ ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ ខណៈ​រថយន្ត​កុងតឺន័រ​ខូច​កំពុង​ចត​លើ​ផ្លូវ ។…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ប្រុស​-​ស្រី​២​នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ពួក​គេ​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ហ្វ​ដ​រ៉ាប់​ទ័​រ ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ ខណៈ​រថយន្ត​កុងតឺន័រ​ខូច​កំពុង​ចត​លើ​ផ្លូវ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ល្បឿន​លឿន បង្គោលគីឡូម៉ែត្រ​លេខ​៧៥(+៤០០) ទិស​ដៅ​ព្រះ​សីហ​នុ​-​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ដ​រ៉ាប់​ទ័​រ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២D-៨៦៩១ បើកបរ​ដោយ​ឈ្មោះ Christoper ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណេ​ី​រ​ក្នុង​រថយន្ដ​មាន​ចំនួន​៤​នាក់​ទៀត ក្នុង​នោះ​ស្រី​២​នាក់ ៖

១-​ឈ្មោះ TiTin ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​E2025620(​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​) ។
២-​ឈ្មោះ Ferdiansyah ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​X7286830 (​រង​របួសធ្ងន់​) ។
៣-​ឈ្មោះ Qeila WADHAHARA ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​X5874411(​រង​របួសធ្ងន់​) ។
និង​៤-​ឈ្មោះ RATANA ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​X3173171(​រង​របួសធ្ងន់​) ។ ទាំង​៤​នាក់​ស្នាក់​នៅ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ តែ​មិនដឹង​ថា ប្រកប​មុខរបរ​អ្វី​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ខាងលើ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើត​(​ព្រះ​សីហ​នុ​-​ភ្នំពេញ​) លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​សណ្តោង​កុងតឺន័រ​១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង​លាយ​បៃតង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៣៩៥៤ សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-៨៤៥២ ដែល​ខូច​ចត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ និង​របួស ហើយ​អ្នក​បើករថយន្ត​កុងតឺន័រ បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការ​ខូចខាត​កម្រិត​ធ្ងន់​មួយ​គ្រឿង ។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ចំពោះ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ដឹក​យក​ទៅ​តម្កល់​ទុក រង់ចាំ​សាច់ញាតិ និង​ស្ថានទូត​មក​ទទួលយក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ