ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនជាប់ឃុំ ៩៩នាក់ ទៅកាន់មណ្ឌលកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីកាត់បន្ថយភាពចង្អៀតណែន

23 ម៉ោង មុន

ព្រៃ​ស ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​១ បាន​សម្រេច​បញ្ជូន​ជន​ជាប់​ឃុំ​សរុប​ចំនួន ៩៩​នាក់ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ និង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ដើម្បី​អនុវត្ត​យន្តការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។ ជាក់ស្តែង​បើ​យោង​តាម…

ព្រៃ​ស ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​១ បាន​សម្រេច​បញ្ជូន​ជន​ជាប់​ឃុំ​សរុប​ចំនួន ៩៩​នាក់ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ និង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ដើម្បី​អនុវត្ត​យន្តការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។

ជាក់ស្តែង​បើ​យោង​តាម អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ នេះ​ថា ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​១ បាន​បញ្ជូន​ជន​ជាប់​ឃុំ​ចំនួន ៩៩​នាក់ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ និង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ។

នៅ​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​.១ នុ​ត សវ​នា អគ្គនាយករង និង​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចាត់តាំង​កម្លាំង​មន្ត្រី​មណ្ឌល​កែប្រែ​ទី​១ ចំនួន ១៩​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តម​អគ្គានុរក្ស​.៣ យិ​ន ភិ​រម្យ និង​លោក​ឧត្តម​អគ្គានុរក្ស​.៣ សុក គឹ​ម​សាន អនុប្រធាន​មណ្ឌល​ទទួល​ផែន​សន្តិសុខ​ពន្ធនាគារ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ជូន​ជន​ជាប់​ឃុំ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ចំនួន​៥០​នាក់ និង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​៤៩​នាក់ ។

ការ​បញ្ជូន​ជន​ជាប់​ឃុំ​ទៅ​ឃុំ​បន្ត​នេះ គឺជា​យន្តការ​មួយ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក្រៅពី​នោះ​មណ្ឌល​ក៏​បាន​ខិតខំ​កសាង និង​កែសម្រួល​អគារ​ឃុំ មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធាន​មណ្ឌល ក៏​សូម​ប្រសិទ្ធពរ​ជ័យ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី សូម​ទទួល​បាន​ជោគជ័យ សម្រេច​គ្រប់​ភារកិច្ច ក្នុង​ការ​ដឹក​បញ្ជូន​ជន​ជាប់​ឃុំ ទៅ​ឃុំ​បន្ត​នៅ​គោលដៅ​កំណត់ ប្រកបដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ