វេណេស៊ុយអេឡា ៖ បន្ទាប់ពីចាប់នាវាដឹកប្រេងមួយរបស់រុស្ស៊ី ឈ្មោះថា BELLA 1 ជាប់ទណ្ឌកម្មអាមេរិកចាប់តាំងពីឆ្នាំ២០២៤មក ក្នុងមហាសមុទ្រអាត្លង់ទិកភាគខាងជើង នាថ្ងៃទី៧ មករា នោះ ក្រុងវ៉ាស៊ីនតោនក៏ប្រកាសផងដែរ ពីការចាប់នាវាដឹកប្រេងមួយទៀត ជាប់ទណ្ឌកម្មអាមេរិកដែរ ដែលលើកនេះចាប់ក្នុងសមុទ្រការ៉ាអ៊ីប។
ទីបញ្ជាការដ្ឋានកងទ័ពភាគខាងត្បូងរបស់អាមេរិក អះអាងតាមបណ្ដាញសង្គមXថា ក្នុងប្រតិបត្តិការមួយ នាព្រឹកព្រលឹម ក្រសួងការពារប្រទេសដែលរួមសហការជាមួយក្រសួងសន្តិសុខផៃ្ទក្នុងអាមេរិក បានចាប់ដោយគ្មានឧប្បត្តិហេតុ នាវាដឹកប្រេងលួចលាក់មួយ ដែលពុំមានដោតទង់ជាតិ ហើយជាកម្មវត្ថុនៃទណ្ឌកម្មអាមេរិកក្នុង
សមុទ្រការ៉ាអ៊ីប ។
នាវាដែលចាប់នោះ មានឈ្មោះM/T SOPHIA បើកបរក្នុងដែនទឹកអន្តរជាតិ ហើយធ្វើសកម្មភាពខុសច្បាប់ ។ កងឆ្មាំឆ្នេរសមុទ្រអាមេរិកបាននាំនាវានោះ មកកាន់សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ