អគ្គីភ័យឆាបឆេះរោងចក្រកង់ឡាននៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ ក្នុងស្រុកចន្ទ្រា
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានគ្រោះអគ្គីភ័យឆាបឆេះរោងចក្រផលិតកង់រថយន្តយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនទាន់ដឹងអពីមូលហេតុនៅឡើយ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៨ មករា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ ស្ថិតនៅភូមិព្រៃគគីរឃុំព្រៃគគីរស្រុកចន្ទ្រា។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២និង៣២នាទីរសៀលនេះបានទទួលព័ត៌មានថាមានភ្លើងអគ្គីកំពុងឆាបឆេះរោងចក្រផលិតកង់ឡាននៅតាយសេង៣ លោកស្នងការនគបាលខេត្តបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគបាលខេត្តនិងនគបាលក្រុងបាវិតស្រុកចន្ទ្រាទៅជួយអន្តរាគមន៍ភ្លាមៗដែរ ក៏ប៉ុន្តែនៅឆ្ងាយមិនទាន់ទៅដល់រហូតមកដល់វេលាម៉ោង២និង៥៩នាទីមិនទាន់មានរថយន្តពន្លត់អគ្គីភ័យទៅដល់នៅឡើយទេ អណ្តាតភ្លើងកំពុងឆាបឆេសយ៉ាងសន្ធោសន្ធៅនៅឡើយ៕







ចែករំលែកព័តមាននេះ