ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានកូរ៉េ​ខាងជើង​ម្នាក់​រត់​ចោលជួរ​​ឆ្លងព្រំ​ដែន​ចូលកូរ៉េខាងត្បូង

6 ម៉ោង មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​នា​ថ្ងៃ​ទី​២០​តុលា កំពុង​ត្រូវ​បាន​សួរ​ចម្លើយ ​បន្ទាប់​ពី​គេ​ប្រថុយ​ហ៊ាន​ឆ្លងកាត់​ព្រំដែន​អន្តរ​កូរ៉េ​ដែល​មាន​កិច្ច​ការពារ​ខ្ពស់​បំផុត រត់​មក​កាន់​កូ​រ៉េ​ខាងត្បូង​។ នេះ​ជា​ការ​រត់ចោលជួរ​ដ៏​កម្រ​របស់​ទាហាន​កូរ៉េ​ខាងជើង មក​កាន់​កូរ៉េ​ខាងត្បូង​។ កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​នា​ថ្ងៃ​ទី​២០​តុលា កំពុង​ត្រូវ​បាន​សួរ​ចម្លើយ ​បន្ទាប់​ពី​គេ​ប្រថុយ​ហ៊ាន​ឆ្លងកាត់​ព្រំដែន​អន្តរ​កូរ៉េ​ដែល​មាន​កិច្ច​ការពារ​ខ្ពស់​បំផុត រត់​មក​កាន់​កូ​រ៉េ​ខាងត្បូង​។ នេះ​ជា​ការ​រត់ចោលជួរ​ដ៏​កម្រ​របស់​ទាហាន​កូរ៉េ​ខាងជើង មក​កាន់​កូរ៉េ​ខាងត្បូង​។

កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា កងទ័ព​នា​ថ្ងៃ​ទី​២០​តុលា​បាន​ឃុំខ្លួន​ទាហាន​រូប​នោះ ដែល​ឆ្លងកាត់​នា​ផ្នែក​កណ្ដាល​នៃ​ព្រំដែន​។ កង​ទាហាន​កូរ៉េ​ខាងត្បូង​ង​កំណត់​ឃើញ​ទាហាន​រូប​នេះ ហើយ​តាមដាន ដើម្បី​អាច​ធ្វើ​ប្រតិបត្តិការ​ធម្មតា ជួយ​គេ​ឲ្យ​បាន​មក​ដល់​កូរ៉េ​ខាងត្បូង​។

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​សួរ​ចម្លើយ​គេ លើ​ហេតុផល​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​រត់ចោលជួរ​របស់​គេ​។ កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ទៀត​ថា ពុំ​កំណត់​ឃើញ​ចលនា​ខុស​ប្លែក​ធម្មតា​របស់​កងទ័ព​កូរ៉េ​ខាងជើង​ឡើយ​មក​ទល់​ពេល​នេះ​។ ការ​រត់ចោលជួរ​នោះ​ជា​លើក​ទី​៣​ចាប់តាំងពី​ខែមិថុនា​មក​។ អ្នក​រត់ចោលជួរ​លើក​មុន​២​នាក់​គឺ​កាលពី​ខែកក្កដា​តែ​ពួក​គេ​ជា​ជន​ស៊ីវិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ