ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលលំដាប់4F ! នាយករដ្ឋមន្ត្រី ៖ អាកាស យានដ្ឋានតេជោ សបញ្ជាក់ពីការរីកចម្រើនស្របតាមគោលនយោបាយបើកចំហជើងមេឃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏​ដូច​ជា ប្រជាជន​ទូ​ទាំង​ប្រទេស ពិតជា​មាន​មោទនភាព​ក្រៃ​លែង​ចំពោះ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ជា​សមិទ្ធផល​សាធារណៈ​ថ្មី​មួយទៀត ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ក៏​ដូច​ជា កា​រត​ភ្ជាប់​កម្ពុជា​ជាមួយនឹង​សកលលោក​ទាំងមូល ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ប្រកាស​នា​ថ្ងៃ​ទី​២០ ខែតុលា​នេះ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូចនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F ។
នា​ឱកាស​នោះ​ផង​ដែរ សម្តេច​មហា​បវរ​ធិ​បតី បាន​ថ្លែង​បន្ត​ថា អាកាសយានដ្ឋាន​អន្តរជាតិ ដែល​កំពុង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​សង្គម សេដ្ឋកិច្ច លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស និង​បាន​កំពុង​បាន​ត​ភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​សកលលោក​កាន់តែ​ទូលំទូលាយ​ស្រប​តាម​គោលនយោបាយ​បើកចំហរ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល ។

ទន្ទឹម​នោះ​ផង​ដែរ សម្តេច​ធិ​បតី បាន​គូស​រំលឹក​ផង​ដែរ​ថា ការ​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា រួម​មាន​ខេត្តកណ្តាល តាកែវ កែប និង​កំពត ដែល​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ទាំង​ទិដ្ឋភាព​យុទ្ធសាស្ត្រ បច្ចេកទេស និង​បរិ​ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ