ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមួយណាជាម្ចាស់លៀសរាប់តោននាំទៅវៀត​ណាម

4 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៥​ មាន​ឡាន​១គ្រឿង​ដឹក​លៀស​រាប់​តោន​នៅ​ចំណុច​កំពង់​ប្រឡាយ​០១២​ ស្ថិត​ភូមិ​ព្រ​តា​ផ​ ឃុំ​គោ​គ​ធ្លក​ ស្រុក​អង្គរ​បូ​រី​ ទម្លាក់​ចូល​ទូក​ជា​ច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​​ទ្វេភាគី​បាក់​ដៃ​។…

ខេត្តតាកែវ​ ៖ ​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៥​ មាន​ឡាន​១គ្រឿង​ដឹក​លៀស​រាប់​តោន​នៅ​ចំណុច​កំពង់​ប្រឡាយ​០១២​ ស្ថិត​ភូមិ​ព្រ​តា​ផ​ ឃុំ​គោ​គ​ធ្លក​ ស្រុក​អង្គរ​បូ​រី​ ទម្លាក់​ចូល​ទូក​ជា​ច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​​ទ្វេភាគី​បាក់​ដៃ​។

យោង​តាម​ម្ចាស់​ឡាន​ដឹក​លៀស​បានអោយ​ដឹង​ថា​លោក​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ទេ​គឺ​ដឹក​មក​ពី​ទន្លេសាប​ចំណែក​ម្ចាស់​លៀស​ឈ្មោះ​យូ មិនដឹងត្រកូលអ្វីទេ ពី​ទៅ​បី​ថ្ងៃ​ទើប​ដឹក​មក​ម្ដង​។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​បានអោយ​ដឹ​ង​ថា​ទីតាំង​ខាងលើ​គេ​ដឹក​លៀស​មក​ទម្លាក់​យូ​រ​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​ឡើយ​ជួនកាល​លៀស​កំពុង​ទម្លាក់​ចូល​ទូក​មាន​មន្ត្រី​ប៉ូ​លី​សមិនដឹងឈ្មោះអីទេ ម​ក​ជួយ​យាមផ្លូវ​អោយ​ទៀត​ផង​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​សៅ កុសល់​នាយ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តតាកែវ​បានអោយ​ដឹង​ថា​លោក​សំ សុខ​យូ​ជា​មន្ត្រី​ប៉ូ​លី​ស​ខេត្តតាកែវ​នឹង​ខាង​ជលផល​ចតុមុខ​ធ្វើកា​រផាកពិន័យ​ម្ដង​រួច​ហើយ​អស់​២០​លាន​រៀល​កាលពី​ពេល​កន្លង​មក​នៅ​តែ​មិន​រាងចាល​នៅ​ហ៊ាន​រកស៊ី​ទៀត​។

លោក​សៅ កុសល់​បាន​បន្ត​ទៀត​ថា​លោក​មិន​បានដឹង​ទេ​រឿង​លៀស​ចុះ​ព្រឹក​មិ​ញ​ ​បើ​លោក​ដឹង​លោក​និង​ចាត់​កំលាំង​ចុះ​បង្ក្រាប​ភ្លាម​ៗ​តែ​ឥឡូវ​វា​ហួសពេល​ហើយ​ព្រោះ​លៀស​បាន​ចុះ​ដល់​ទូក​ដឹក​ចេញ​ទៅ​អស់ហើយ​។

​ចំណែកប៉ូលិសឈ្មោះសំ សុខយូ ពេលនេះកំពុងប្រកែកថា លោកមិនមែនជាម្ចាស់លៀសទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ