រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន អភិក្រមអ្វីខ្លះ ដែលកម្ពុជាយើងដោះស្រាយ? អភិក្រមរបស់យើងគឺមាន០២ ក្នុងពេលជាមួយគ្នា ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសនាមុននេះ ។
អភិក្រមរបស់យើងគឺមាន០២ ក្នុងពេលជាមួយគ្នា នោះគឺ ៖
អភិក្រមទី១ កន្លែងណាដែលមានបញ្ហា ដូចជាការប្រយុទ្ធគ្នា បាតុភាព នៅខេត្តបន្ទាយមានជ័យ ឬវីរយុទ្ធជនទាំង១៨នាក់ ដោយយើងត្រូវធ្វើយ៉ាងណាទប់កុំឱ្យរីករាលដាល និងរកវិធីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងឱ្យបានជាអតិបរមាឱ្យបានលឿនបំផុតនៅកន្លែងកើតហេតុ ។
អភិក្រមទី២ រកវិធីស្តារឡើងវិញនៅកន្លែងនោះ ពេលជាមួយគ្នានេះ គឺរកវិធីបញ្ចប់ជម្លោះឱ្យបានចប់ ។ ទាំនេះជាអភិក្រមដែលរាជរដ្ឋាភិបាលត្រូវធ្វើ! ។ ប្រសាសន៍ខាងលើនេះ សម្តេចបវរធិបតី បានថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
បន្ថែមពីនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ ៕
ចែករំលែកព័តមាននេះ