ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ថ្មី​ ! ក្រសួងការពារជាតិ​ ពន្យល់​ពី​មូលហេតុ​ដែល​កម្ពុជា​ស្នើ​ពន្យារ​កិច្ចប្រជុំ RBC ជាមួយ​ថៃ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​អ្នក​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ មេត្តា​ជ្រាប​ថា លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​ដល់​សាធារណជន និង​អ្នក​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ មេត្តា​ជ្រាប​ថា លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា ជា​អ្នកនាំពាក្យ របស់​ក្រសួងការពារជាតិ បាន​ប្រកាស​នា​ពេល​យប់ ថ្ងៃ​ទី​១៩ ខែតុលា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥​នេះ យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ នៃ​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជូន​លិខិត​ឆ្លើយ​តប​ទៅ​កងទ័ព​ភូមិភាគ​ទី​១ និង​កងទ័ព​ភូមិភាគ​ទី​២ថៃ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) នា​ពេល​ខាង​មុខ ដោយ​ទទួលយក​សំណើ​របស់​ភាគី​ថៃ ប៉ុន្តែ​ស្នើ​សុំ​ពន្យារពេល​ដោយ​រង់ចាំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បញ្ចប់​ជា​មុន​សិន ។

សូម​គូសបញ្ជាក់​បន្ថែម​ផង​ដែរ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។

ក្រសួងការពារជាតិ​បាន​បន្ត​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) នេះ យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ នឹង​បន្ត​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ កម្ពុជា​-​ថៃ (RBC) ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​លទ្ធផល​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដើម្បី​ធានា​ការ​សហការ​គ្នា​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ថៃ ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ