ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ ! តៃកុង​ឡាន​២​នាក់ និង​អ្នក​កាន់​ឃ្លាំង​ម្នាក់ឃុបឃិត​លួច​គ្រាប់​ជ័រក្រុមហ៊ុន​មួយនៅស្រុក​គងពិសី

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​ស្រុក បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ចោរកម្ម (​លួច​គ្រាប់​ជ័រ​ជា​វត្ថុធាតុដើម​សម្រាប់​ធ្វើ​ថង់​ប្លា​ស្ទិ​ក​) ពី​ក្រុមហ៊ុន…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​ស្រុក បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ចោរកម្ម (​លួច​គ្រាប់​ជ័រ​ជា​វត្ថុធាតុដើម​សម្រាប់​ធ្វើ​ថង់​ប្លា​ស្ទិ​ក​) ពី​ក្រុមហ៊ុន SPRING PLASTIC CO.LTD ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ម្កាក ឃុំ​ស្នំ​ក្រពើ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន និង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រកាស នា​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

Mr.ZIU ZHIXUN ជនជាតិ​ចិន បាន​ឆែក​កា​មេ​រា​សុវត្ថិភាព​ឃើញ​សកម្មភាព​ជនសង្ស័យ​៣​នាក់ បាន​លួច​យក​គ្រាប់​ជ័រ​ចេញពី​ឃ្លាំង មានឈ្មោះ​ដូច​ខាងក្រោម ៖

១/​ឈ្មោះ មាន សុ​ធន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា តៃកុង​ឡាន សាំ​យ៉ុ​ង ដឹក​អីវ៉ាន់​ក្នុង​រោងចក្រ អាសយដ្ឋាន ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។
២/​ឈ្មោះ កៅ រ​ត្ន័ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ មុខរបរ​ជា​តៃកុង​ឡាន​សាំ​យ៉ុ​ង ក្នុង​រោងចក្រ ។ ៣/​ឈ្មោះ ហ៊ា​ប យេ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​កាន់​ឃ្លាំង ភូមិ​វត្ត​ដំណាក់ ឃុំ​សាលា​កំរើក ស្រុក​សៀមរាប (​គេចខ្លួន​) ។

ជនសង្ស័យ​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន និង​ឈ្មោះ ហ៊ា​ប យេ​ម ពិត​បាន​លួច​គ្រាប់​ជ័រ​របស់​រោងចក្រ​ខាងលើ​ចំនួន​៣​លើក ហើយ​ចំនួន​៨​កា​រ៉ុ​ង យក​ទៅ​លក់​បាន​លុយ​ចំនួន​៦០០០០០​រៀល នៅ​ទីតាំង​ទទួល​ទិញ​អេ​ត​ចាយ​ជិត​មួយ​កន្លែង​ម្ដុំ​វត្ត​ជន្លង់ម្លូរ ខណ្ឌ​ពោធិ​សែន​ជ័យ ។

យោង​តាម​បណ្ដឹង និង​ភស្ដុ​តាង​រោងចក្រ អះអាង​ថា បាត់​គ្រាប់​ជ័រ សរុប​ទាំងអស់​ចំនួន​៨១៧៥​គីឡូ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ចំនួន​១៣,៤៨៨ USD បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង និង​រថយន្ត​២​គ្រឿង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ចំណាត់ការ​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ