ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកសន្យាជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ

17 ម៉ោង មុន

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ តាម​រយៈ​តួនាទី​ជា​អ្នកសម្របសម្រួល ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ល​៩​ក Tommy Pigott អ្នកនាំពាក្យ​រង​របស់​ក្រសួងការបរទេស​អាម​រិ​ក…

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ តាម​រយៈ​តួនាទី​ជា​អ្នកសម្របសម្រួល ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ល​៩​ក Tommy Pigott អ្នកនាំពាក្យ​រង​របស់​ក្រសួងការបរទេស​អាម​រិ​ក កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ។

លោក និយាយ​ថា សហរដ្ឋអាមេរិក​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ម៉ា​ឡេ​ស៊ី​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ប្រកបដោយ​ផលិតភាព​ជាមួយ​ប្រទេស​ថៃ និង​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ។

ភាគី​ទាំង​ពីរ​បាន​អះអាង ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ក្នុង​ការ​ចាត់វិធានការ​កសាង​ទំនុកចិត្ត ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង នៅ​តាម​ព្រំដែន​រួម​គ្នា​របស់​ពួក​គេ ។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ស្ដារ​ទំនុកចិត្ត​រវាង​អ្នក​ជិតខាង​សហរដ្ឋអាមេរិក​នឹង​បន្ត​ដើរតួ​នាទី ដ៏​មាន​អត្ថន័យ​ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា ខណៈ​ភាគី​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ជំរុញ​សន្តិភាព​ដ៏​ស្ថិតស្ថេរ ។

ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ​សហរដ្ឋអាមេរិក​ទន្ទឹងរង់ចាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ប្រកបដោយ​ការ​ស្ថាបនា​រវាង​ប្រទេស​ថៃ និង​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ