ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹកស្រូវ​​បុ.ក​របាំង​ចែកផ្លូវ​ ក្រឡា.ប់​ស្លា.ប់​ម្នាក់ ​របួ.សធ្ងន់​ស្រាល​៨​នាក់​

16 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​០៨​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​មាន​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្រោម​គំនរ​ស្រូវ នៅ​ក្នុង​ឧប្បតិហេតុ ក្រឡាប់​រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ដែល​ដឹកស្រូវ​រាប់​សិប​តោន កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ១៩ តុលា…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​០៨​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​មាន​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​ក្រោម​គំនរ​ស្រូវ នៅ​ក្នុង​ឧប្បតិហេតុ ក្រឡាប់​រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ដែល​ដឹកស្រូវ​រាប់​សិប​តោន កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ១៩ តុលា លើ​កំណាត់​ផ្លូវ​ហា​យ​វេ ស្ថិត​ក្ន​ង​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​គេ​សង្ស័យ​តៃកុង​ដេក​លក់​មួយភាំង​។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​តាម​រយៈ​របាយ​ការ​ណ៏​ថា រថយន្ត​មួយគ្រឿងខាងលើ​នោះ​ដឹកស្រូវ​ជា​ច្រើន​តោន ហើយ​មាន​អ្នក​រួម​ដំណើរ​ចំនួន​៩​នាក់ រាប់​​ទាំង​​អ្នកបើកបរ​​ផង ដែល​ទំនងជា​ក្រុម​កម្មករ​លី​ស្រូវ​។ របាយ​ការ​ណ៏​ដដែល​ឲ្យ​ដឹង​ថា រថយន្ត​មួយគ្រឿងខាងលើ​ម៉ាក ហាន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1236 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ងឿ អាយុ​២៣​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ដោយឡែក​អ្នក​រួម​ដំណើរ​ចំនួន​០៨​នាក់​ទៀត មាន​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់​ក្រោម​គំនរ​បាវ​ស្រូវ ក្រៅពី​នេះ​រង​របួសធ្ងន់ និង ស្រាល​។ សាក្សី​ដែល​បានឃើញ​ដំណើរ​រថយន្ត​ពី​ដំបូង​បាន​និយាយ​ថា រថយន្ត​ដឹកស្រូវ​នេះ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ហាក់ដូចជា​បើក​មិន​ត្រង់​ផ្លូវ​ទេ​រ៉េ​ចង្កូត​ពេញ​ផ្លូវ​។

សាក្សី​ដដែល​បាន​ប្រាប់​ថា ពេល​ធ្វើ​ដល់​ចំណុច​គ្រោះថ្នាក់ ស្រា​ប៉​តែ​ជ្រុល​ទៅ​បុក​របាំង​ពុះ​ចែកផ្លូវ​ពេញទំហឹង ហើយ​ក៏​រ៉េ​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​តែ​ម្ដង​។ អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ជាក់​ថា រថយន្ត​បាន​ក្រឡាប់ចាក់​បាវ​ស្រូវ​ពេញ​ស្រែ លាយឡំ​ជាមួយ​អ្នក​ជិះ​។ អ្នក​រួម​ដំណើរ​ខ្លះ​ត្រូវ​បាវ​ស្រូវ​សង្កត់ជាប់ តែ​អ​កុស​លមាន​បុរស​ម្នាក់ បាន​ស្លាប់​ដោយ​បាវ​ស្រូវ​សង្កត់​លើ​រើ​មិន​រួច​។

មន្ត្រី​ចរាចរ​ណ៏ នៃ​អធិការ​ស្រុក​ថ្មគោល និង មន្ត្រី​ការិយាល័យ​ចរាចរ​ណី បាន​ចុះ​អន្ត​រាគ​ន៏​ភ្លាម​ៗ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រង​របួស​។

បើ​តាម​មន្ត្រី​បាន​វាយតំលៃ​បឋម​ថា ឧប្បតិហេតុ​គ្រោះថ្នាក់​នេះ ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ អាច​បណ្ដាល​មក​ពី​អ្នកបើកបរ​ងុ​យ​ដេក​មួយភាំង​។ ពីព្រោះ​បើ​តាម​សាក្សី និង តាម​ការ​ពិនិត្យ​ជាក់ស្ដែង​រថយន្ត​នេះ ពុំ​មាន​ជួប​ឧ​ប​ស័​គ្គិ​អ្វី​ឡើយ គឺ បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ