ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន.​មាត់​រ៉ាំរ៉ៃ? ប្រយ័ត្ន​! វា​អាច​ជា​ជំងឺ​រលា.ក​សាច់​បំពង់ក​ដែល​ជា​ឫសគល់​នៃ​បញ្ហា​!

16 ម៉ោង មុន

តើ​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍ ឈឺបំពង់ក​តិច​ៗ, មាន​អ្វី​ចាក់​ៗ​ទើស​ៗ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​មាន ក្លិន​មាត់​មិនល្អ (Halitosis) ទោះបីជា​ដុសធ្មេញ​ហើយ​ក៏​ដោយ? បញ្ហា​ទាំងនេះ​អាច​បណ្តាល​មក​ពី ជំងឺ Cryptic…

តើ​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍ ឈឺបំពង់ក​តិច​ៗ, មាន​អ្វី​ចាក់​ៗ​ទើស​ៗ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​មាន ក្លិន​មាត់​មិនល្អ (Halitosis) ទោះបីជា​ដុសធ្មេញ​ហើយ​ក៏​ដោយ? បញ្ហា​ទាំងនេះ​អាច​បណ្តាល​មក​ពី ជំងឺ Cryptic Tonsillitis ដែល​ជា​ការ​រលាក​សាច់​បំពង់ក​រ៉ាំរ៉ៃ និង​ពិបាក​ព្យាបាល​។

I. តើ Cryptic Tonsillitis គឺជា​អ្វី?
វា​ជា​ការ​រលាក​រ៉ាំរ៉ៃ​ដែល​ធ្វើ​ឲ្យ​សាច់​បំពង់ក (Tonsils) របស់​អ្នក ខូច​រូបរាង និង​មាន រណ្តៅ​ជ្រៅ​ៗ​។ រណ្តៅ​ទាំងនេះ​បណ្តាល​ឲ្យ​មានការ ដក់​នូវ​កោសិកា​ងាប់​ៗ, បាក់តេរី​, និង​កម្ទ​ចក​ម្ទី​អាហារ​។ នៅ​ពេល​សំណល់​ទាំងនេះ​រលួយ វា​នឹង​បង្កើត​ជា កំបោរ​លើ​សាច់​បំពង់ក (Tonsil Stones) ដែល​ជា​ប្រភព​នៃ​ក្លិន​មាត់​ស្អុយ​រ៉ាំរ៉ៃ​!

II. រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​គួរ​ចាប់អារម្មណ៍
កុំ​មើល​រំលង​សញ្ញា​ទាំងនេះ បើ​កើត​មាន​ញឹកញាប់​៖

ក្លិន​មាត់​មិនល្អ (Halitosis): ជា​ញឹកញាប់​បណ្តាល​មក​ពី​ការ​កកើត​នៃ​កំបោរ​លើ​សាច់​បំពង់ក​។
ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​បំពង់ក​: ជា​ពិសេស​នៅ​ពេល លេប អាហារ​។
អារម្មណ៍​ចាក់​ៗ ទើស​ៗ: ដូច​មាន​អ្វី​ជាប់​នៅ​ក្នុង​បំពង់ក​។
គ្រុនក្តៅ​: ជួនកាល​កើត​មាននៅ​ក្នុង​ករណី​ឆ្លង​មេរោគ​បាក់តេរី​ស្រួច​ស្រាវ​។
III. មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​ជំងឺ​នេះ
ជំងឺ​នេះ​កើតឡើង​ដោយសារ​ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តា​បី​៖

រណ្តៅ Tonsils ជ្រៅ (Deep Crypts): សាច់ Tonsils មាន រូបរាង​មិន​រាបស្មើ ដែល​ធ្វើ​ឲ្យ​កម្ទេចកម្ទី​ជាប់​បាន​យ៉ាង​ងាយ​។
ការ​រលាក​ញឹកញាប់ (Reccurent Infection): ការ​រលាក​សាច់​បំពង់ក​រ៉ាំរ៉ៃ ឬ​ការ​រលាក​ញឹកញាប់​ធ្វើ​ឲ្យ​សាច់ Tonsils ខូច​ទ្រង់ទ្រាយ​កាន់តែ​ខ្លាំង​។
អនាម័យ​មាត់​មិនល្អ (Insuffisance Oral Hygiene): បណ្តាល​ឲ្យ​បាក់តេរី​លូតលាស់​ច្រើន និង​បង្កើត​កាក​សំណល់​។

IV. វិធីសាស្ត្រ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព
អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ណែនាំ​៖

អនាម័យ​មាត់​យ៉ាង​ម៉ត់ចត់​: ត្រូវ ខ្ពុរមាត់​ជាមួយ​ទឹកអំបិល ឬ​ទឹក​ខ្ពុរមាត់​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​នៃ​កម្ទេចកម្ទី​។
ការ​ដក​យក​សំណល់​ដោយ​ឆ្គឹះ​ចេញ​: យក​កំបោរ ឬ​កម្ទេចកម្ទី​ដែល​កក​ចេញ​ដោយ​បច្ចេកទេស​ត្រឹមត្រូវ​។

ការ​ព្យាបាល​ដោយ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​: (​តាម​វេជ្ជបញ្ជា​) ក្នុង​ករណី​មានការ​ឆ្លង​មេរោគ​បាក់តេរី​ស្រួច​ស្រាវ​។
ការ​វះកាត់​យក Tonsils ចេញ (Tonsillectomy): គឺជា​ដំណោះស្រាយ​ចុង​ក្រោយ​សម្រាប់​ករណី​ដែល ឧស្សាហ៍​កើតឡើង​វិញ រំខាន​ដល់​គុណភាព​ជីវិត​។

V. ដំបូន្មាន​សំខាន់​ដែល​មិន​អាច​រំលង​បាន​!
ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​: ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​កើត​មាន ឬ​កាន់តែ​អាក្រក់​ទៅ​ៗ សូម​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ត្រចៀក ច្រមុះ បំពង់ក (ENT) ជា​បន្ទាន់​។

កុំ​ឆ្គឹះ​ខ្លួនឯង​: ជៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​ដក​យក​កម្ទេចកម្ទី​ដោយ​ដៃ​ជ្រុល ពីលើ Tonsils ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាក ឬ​ឆ្លង​មេរោគ​កាន់តែ​ធ្ងន់ធ្ងរ​។
កុំ​បណ្តោយ​ឲ្យ​ក្លិន​មាត់ និង​ការ​ឈឺចាប់​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​! ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ដើម្បី​សុខភាព​មាត់​ធ្មេញ និង​បំពង់ក​របស់​អ្នក​!

(​ប្រភព​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ