ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួន! បទបញ្ជាផ្ទាល់ពីស្នងការភ្នំពេញ ឈានដល់ការបង្ក្រាបក្រុមចោរ និងចាប់យកម៉ូតូ៥ គ្រឿង

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ប៉ុនប៉ង​ឃាតកម្ម និង​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​នៅ​មហាវិថី​ឈ្នះ​ឈ្នះ ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បាន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ករណី​ប៉ុនប៉ង​ឃាតកម្ម និង​កា​.​ប់​ប្ល​.​ន់​យក​ម៉ូតូ​នៅ​មហាវិថី​ឈ្នះ​ឈ្នះ ខណ្ឌ​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បាន ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ​២០២៥​នេះ ។

ម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​០២​ករណី​។

១-​ឈ្មោះ ភឿ​ង វុ​ធ​ឌី ភេទ ប្រុស ជនជាតិ​ខ្មែរ​។
២-​ឈ្មោះ ធី សុ​ថា ហៅ ញ៉ា​ញ់ ភេទ ប្រុស​។
៣-​ឈ្មោះ អ៊ុ​ច សូលី​ម៉ា​ទូ​ស៊ី​ង្ស ភេទ ប្រុស​។
៤-​ឈ្មោះ សរ ដេ​វីត ហៅ សេ​ម ភេទ ប្រុស​។
៥-​ឈ្មោះ ស្រ៊ី គី​ម​សៀ ភេទ ប្រុស​។
៦-​ឈ្មោះ នឿ​ន វាសនា ភេទ ប្រុស​។

ករណី​ទី​១៖ ប៉ុនប៉ង​ឃាតកម្ម និង​កា ..;​ប់ និង​ចា ..;​ក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១LQ-៥៧២១ មិន​បាន​សម្រេច ប្រព្រឹត្ត​នៅ​ចំណុច មហាវិថី​ឈ្នះ​ឈ្នះ ក្រុម​១៤ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៤:៤០ នាទី (​ជន​រង​គ្រោះ​រងរ​បួ ..;​ស​ធ្ងន់ធ្ងរ​)​។

ករណី​ទី​២ ៖ ធា ​ក់ និង​កា;​ប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១LM-៤៧១១ នៅ​ចំណុច​មុខ​ស្ថាន​ប្រេង​ឥន្ទ​នៈ​កាល់​តិច ផ្លូវ​បេតុង​៣០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង ០២:៣០​នាទី ។ ចំពោះវ​ត្តុ​តាង​ចាប់​យក​: ម៉ូតូ​ចំនួន​០៥​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ