ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរ​ធិ​បតី ឆ្លើយ​តប​​ចំពោះ​ទស្សនៈ​អវិជ្ជមាន​ដែល​ថា«​ខ្មែរ​ក្រ ចាំបាច់​ធ្វើ​ព្រ​លាន​ធំ​ធ្វើ​អ្វី​»​?

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ព្រ​លាន​យន្តហោះ​ថ្មី គឺជា​មោទនភាព​ដែល​ប្រជាពលរដ្ឋ​យើង​រីករាយ​អបអរសាទរ ទោះបីជា​មិន​ទាន់​មាន​ដូច​ប្រទេស​គេ ប៉ុន្តែ​យើង​មាន​មោទនភាព​ដែល​យើង​ដើរមក​ដល់ទី​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ព្រ​លាន​យន្តហោះ​ថ្មី គឺជា​មោទនភាព​ដែល​ប្រជាពលរដ្ឋ​យើង​រីករាយ​អបអរសាទរ ទោះបីជា​មិន​ទាន់​មាន​ដូច​ប្រទេស​គេ ប៉ុន្តែ​យើង​មាន​មោទនភាព​ដែល​យើង​ដើរមក​ដល់ទី​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២០​ខែតុលា​នេះ ។

ពិត​ណាស់ គ្មាន​អ្វី​ល្អ​ឥត​ខ្ចោះ ហើយ​តម្រូវ​ចិត្ត​គ្រប់​គ្នា​នោះ​ទេ ដែល​កន្លង​ទៅ មាន​ទស្សនៈ​មួយ​ចំនួន​តូច លើក​ឡើង​ថា ខ្មែរ​ក្រ​ចាំបាច់ ធ្វើ​ព្រ​លាន​ធំ​ធ្វើ​អ្វី?

ថ្លែង​នៅ​ក្នុង​ឱកាស​សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ «​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​» នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បន្ត​ថា ទន្ទឹម​នឹង​យើង​មាន​ទស្សនៈ​សប្បាយ​រីករាយ បើសិនជា​មានការ​អោយ​យោបល់ ការ​ឆ្លើយ​តប​ជាមួយនឹង​ទស្សនៈ​អវិជ្ជមាន គឺ​មាន​២ ពោល គឺ​ទី​១ បើសិនជា​ការ​លើក​ឡើង​នោះ​មិន​ពិត យើង​ត្រូវ​បង្ហាញ​ការ​ពិត កុំអោយ​មានការ​យល់​ច្រឡំ ។ ទី​២ អ្វី​ដែល​ជា​ស្នូល គឺ​ត្រូវ​ទទួលស្គាល់ ទោះបីជា​វិជ្ជមាន ឬ​អវិជ្ជមាន គឺ​យើង​ត្រូវធ្វើ​យ៉ាងណា ពង្រឹង និង​ការ​កែ​លម្អ​អោយ​កាន់តែ​រឹង​មាំ នេះ គឺជា​ទស្សនៈ​ដែល​យើង​ត្រូវ​យក​ទៅ​ពង្រឹង​ព្រ​លាន​ថ្មី​នេះ ។ សម្ដេច​ថ្លែង​ថា «​កុំ​ប្រញាប់​ឆ្លើយ​បដិសេធ ប៉ុន្ដែ​ត្រូវ​បំភ្លឺ​បកស្រាយ​ជុំវិញ​ព័ត៌មាន​មិន​ពិត​ដែល​កើត​មាន​ឡើង​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​អោយ​ខ្មែរ​ត្រូវ​រួម​គ្នា ដើម្បី​ពង្រឹង​ជាតិ​យើង​គ្រប់​វិស័យ​» ពោល គឺ​គ្មាន​អ្នក​ណា​ជួយ​យើង ក្រៅពី​យើង​ជួយ​ខ្លួនឯង​នោះ​ទេ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​រួម​គ្នា ដោយ​មិន​ពឹងផ្អែក មិន​មើលបំណាំ​គ្នា​នោះ​ទេ ដើម្បី​អោយ​ព្រ​លាន​យើង​ខ្លាំង មិន​ត្រឹមតែ​កន្លែង​ស្កឹមស្កៃ​នោះ​ទេ ប៉ុន្តែ​ត្រូវ​លើកកម្ពស់​ទាំង​សេវាកម្ម និង​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ព្រ​លាន​ថ្មី​អោយ​កាន់តែ​ល្អ​ប្រសើរ និង​ត្រូវការ​សហការ​គ្នា​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ